សម្ដេចតេជោកោតសរសើរលោកគង់វិបុលដែលប្រមូលចំណូលពន្ធបានលើសផែនការ២២,៥៤ភាគរយកាលពីឆ្នាំមុន

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងឆ្នាំ២០២២កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធលើសផែនការ រហូតដល់២២,៥៤ភាគរយ ស្មើនឹងទឹកប្រាក់៦៣៥,៥៧លានដុល្លារអាមេរិក។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញលិខិតកោតសរសើរ ចំពោះលោកគង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំស្ថាប័នរកចំណូលនេះ ទទួលបានលទ្ធផលល្អប្រសើរបែបនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងលិខិតកោតសរសើររបស់សម្ដេចតេជោ ចេញផ្សាយនៅព្រឹកថ្ងៃទី១ កុម្ភៈ ២០២៣ បានឱ្យដឹងថា សម្ដេចពិតជាមានសេចក្តីត្រេកអរ និងសាទរជាខ្លាំង ចំពោះលទ្ធផលនៃការប្រមូល ចំណូលពន្ធដារផ្ទៃក្នុងនេះ ដែលបាននាំឱ្យកម្ពុជាបញ្ចប់ឆ្នាំ ២០២២ ដោយជោគជ័យ និងប្រកបដោយមោទកភាពខ្ពស់សម្រាប់ប្រទេសជាតិយើង ។

ពិតណាស់នេះ គឺជាលទ្ធផលគួរឱ្យស្ញប់ស្ញែង ដែលអគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូល លើសផែន​ការរហូតដល់២២,៥៤ភាគរយ ដែលជាកំណត់ត្រាចំណូលពន្ធ លើសផែនការច្រើនជាងគេរបស់កម្ពុជា និងជាមិទ្ធផលដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាក ដែលយើងបានជួបប្រទះកន្លងមកនេះ ជាអាទិ៍ ដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ១៩ ភាពតានតឹងភូមិសាស្ត្រនយោបាយសាកល ការកើនឡើងសម្ពាធអតិផរណា និងផលប៉ះពាល់ពីសង្គ្រាម និងគោលនយោបាយបរទេ​សនានា ។

សម្ដេចបានបន្ថែមក្នុងលិខិតនេះឱ្យដឹងថា សមិទ្ធផលគួរជាទីមោទននេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបនឹងវិបត្តិ និងភាពមិនប្រាកដប្រជាជាច្រើន ហើយលទ្ធផលនេះ ពិតជានឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងការលះបង់ខ្ពស់របស់អគ្គនាយកដ្ឋានពន្ធដារ ។

សម្ដេចបានកោតសរសើរដោយស្មោះ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងប្រសិទ្ធភាពនៃការដឹកនាំ និងការកែទម្រង់របស់ពន្ធដារដោយប្រកាន់ខ្ជាប់ នូវគោលការណ៍អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ និងពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ រិះរកគ្រប់វិធានការដើម្បីគ្រប់គ្រងប្រមូលចំណូលពន្ធ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការបន្តធ្វើឌីជីថលូបនីយកម្មប្រព័ន្ធពន្ធដារកម្ពុជា ដែលទំនើបឈានមុខគេ ប្រកបដោយស្មារតីបុរេសកម្ម និងទាន់វេលា ជាអាទិ៍ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រ ការដាក់លិខិតនិងស័ក្ដិសិទ្ធិភាពខ្ពស់ ព្រមទាំងជាគំរូនៃការកែទម្រង់ដ៏មុតស្រួចស៊ីជម្រៅមួយ ក្នុងចំណោមការកែទម្រង់របស់ស្ថាប័នរដ្ឋនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here