បណ្តាសកម្មភាពរោងចក្រ និងសេវាកម្មរបស់ប្រទេសចិនស្ទុះងើប ឡើងវិញនៅក្នុងខែមករា

ដោយ: គង់ លាងហួរ

ប៉េកាំង: បណ្តាសកម្មភាពរោងចក្រ និងសេវាកម្មរបស់ប្រទេសចិនបានកើនឡើងជាលើកដំបូង ក្នុងខែមករា ឆ្នាំ២០២៣នេះ ដែលជាសញ្ញាមួយ បង្ហាញពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន។

សន្ទស្សន៍នៃការបញ្ជាទិញជាផ្លូវការ (PMI) បានត្រលប់មកស្ថិតក្នុងរង្វង់៥០,១ពិន្ទុ ក្នុងខែមករា ឆ្នាំ២០២៣នេះ ធៀបនឹង៤៧ពិន្ទុ ក្នុងខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន។

តួលេខនេះ បានហក់ឡើងលើសការព្យាករណ៍ចំនួន៤៩,៨ពិន្ទុ ពីសំណាក់ក្រុមសេដ្ឋវិទូចំនួន២៥រូប ដែលត្រូវបានស្ទង់មតិដោយសារពត៌មាន Reuters ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍នៃការបញ្ជាទិញរបស់ប្រទេសចិន បានហក់ឡើងដល់៥០,១ពិន្ទុ នៅក្នុងខែកញ្ញា ប៉ុន្តែវាត្រូវបានជាប់គាំង ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ ដោយសារសេដ្ឋកិច្ចចិនប្រឈមនឹងសម្ពាធ ដែលបណ្តាលមកពីការរឹតបន្តឹងជំងឺរាតត្បាតដ៏តឹងរ៉ឹង។

ទោះបីជាយ៉ាងនេះក្តី ចាប់តាំងពីប្រទេសចិន បានបង្កើនប្រសិទ្ធភាពឆ្លើយតបនឹងវិបត្តិកូវីដ-១៩  តម្រូវការបានងើបឡើងមកវិញ ហើយខ្សែសង្វា ក់ផ្គង់ផ្គង់មានស្ថិរភាព។

ការស្ទុះងើបឡើងវិញនៃសន្ទស្សន៍ PMI ផលិតកម្ម ត្រូវបានជំរុញជាចម្បងដោយការស្ទុះងើបឡើងវិញ នៅក្នុងសន្ទស្សន៍រងនៃការបញ្ជាទិញថ្មីរហូតដល់៥០,៩ពិន្ទុ។

ស្ថានភាពភស្តុភារក៏មានភាពប្រសើរឡើងផងដែរ ដោយសន្ទស្សន៍ពេលវេលាចែកចាយរបស់អ្នកផ្គត់ផ្គង់ បានហក់ឡើងដល់៤៧,៦ ពី៤០,១ពិន្ទុ។

យោងតាមក្រុមហ៊ុនជាច្រើន ដែលសារពត៌មាន Global Times បានសម្ភាសន៍នាពេលថ្មីៗនេះ បានអះអាងថា“ការបញ្ជាទិញរបស់ក្រុមហ៊ុនពួកគេកំពុងមានការកើនឡើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here