IMF បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេស អាស៊ានធំៗចំនួន៥នៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

សិង្ហបុរី: ក្រុមសេដ្ឋវិទូ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ាន នឹងអាចធ្លាក់ចុះ ដោយសារការថយចុះ នៃកំណើនសេដ្ឋកិច្ចពិភពលោក នឹងកើនលើសឥទ្ធិពលវិជ្ជមាន ពីការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF បានបញ្ជាប់ប្រាប់សន្និសីទសារព័ត៌មានស្តីពី ការព្យាករណ៍កំណើនសកលចុងក្រោយថា កម្លាំងទាំងនេះបានជំរុញឱ្យIMF បន្ទាបការព្យាករណ៍កំណើន GDP របស់សិង្ហបុរី សម្រាប់ឆ្នាំ២០២៣នេះ មកត្រឹម១,៥ភាគរយពីការព្យាករណ៍២,៣ភាគរយ ដែលបានចេញផ្សាយកាលពីខែតុលា។

ការព្យាករណ៍សម្រាប់ឆ្នាំ២០២៣ របស់IMF សម្រាប់បណ្តាប្រទេស ASEAN-5 រួមមាន សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ត្រូវបានបន្ទាបមកត្រឹម៤,៣ភាគរយ ពី៤,៥ភាគរយ នៅក្នុងការព្យាករណ៍កាលពីខែតុលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Daniel Leigh ប្រធានផ្នែកស្រាវជ្រាវរបស់ IMF បានបញ្ជាក់ប្រាប់សារពត៌មាន Reuter ថា “កំណើនដ៏ឆាប់រហ័សរបស់សេដ្ឋកិច្ចអាស៊ានក្នុងរង្វង់៥,២ភាគរយ ក្នុងឆ្នាំ២០២២ គឺជារឿងមួយដ៏គួរឱ្យកត់សម្គាល់ទៅហើយ”។

ទោះយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ការបែកខ្ញែកនៃភូមិសាស្ត្រនយោបាយ គឺជាកត្តាអវិជ្ជមាន សម្រាប់ទស្សនវិស័យរបស់មនុស្សគ្រប់រូប ទោះជាសេដ្ឋកិច្ចរបស់បណ្តាប្រទេសមួយចំនួន ដូចជា វៀតណាមជាដើម ទទួលបានផលប្រយោជន៍ ពីការប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិនយ៉ាងណាក្តី។

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម បានកើនឡើង៨ភាគរយ ក្នុងឆ្នាំ២០២២ ខណៈ IMF រំពឹងថា កំណើននេះនឹងថយចុះមកត្រឹម៥,៨ភាគរយ នៅឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here