ប្រទេសថៃរំពឹងទទួលបានចំណូលរហូតដល់៩១,៥ពាន់លានដុល្លារពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ដោយ: គង់ លាងហួរ

បាងកក: ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ រំពឹងទទួលបានភ្ញៀវទេសចរបរទេសលើសពី៣០លាននាក់ នៅឆ្នាំ២០២៣នេះ ពោលគឺខ្ពស់ជាងព្យាករណ៍របស់រដ្ឋាភិបាលពី២៥ ទៅ២៧,៥លាននាក់។

ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានព្យាករណ៍ថា ភ្ញៀវទេសចរបរទេ​ស និងក្នុងស្រុក នឹងបង្កើតចំណូលបានជាង៣ពាន់ពាន់លានបាត(ប្រហែ​ល៩១,៥ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣នេះ។

ទោះជាយ៉ាងណាក្តី លោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានព្រមានថា “ចំនួនភ្ញៀវទេសចរដ៏ច្រើន នឹងបង្កបញ្ហាប្រ​ឈ​មសម្រាប់ឧស្សាហកម្មទេសចរណ៍ថៃ ដែលកំពុងបន្តងើបឡើងវិញពីវិបត្តិកូវីដ-១៩”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានពន្យល់ថា អាជីវកម្មទេសចរណ៍ភាគច្រើន នៅតែទទួលរងនូវកង្វះសាច់ប្រាក់ងាយស្រួល និងកង្វះកម្លាំងពលកម្ម ខណៈអាជីវកម្មខ្លះកំពុងបាត់បង់ឱកាសថ្មីៗ។

លោកបានបន្តថា TCT កំពុងដោះស្រាយបញ្ហា ដោយសហការជាមួយការិយាល័យ លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយដល់សហគ្រិន ឱ្យទាញយកនិន្នាការថ្មីៗដូចជា សុខុមាលភាព និងទេសចរណ៍។

ចំណែក ផ្នែកសាច់ប្រាក់ងាយស្រួលTCT កំពុងទាក់ទងជាមួយធនា​គារសន្សំរដ្ឋាភិបាល និងការិយាល័យឥណទានជាតិ ដើម្បីទទួលបានប្រាក់កម្ចីគ្មានការប្រាក់សម្រាប់ប្រតិបត្តិករទេសចរណ៍។

ជាចុងក្រោយ TCT កំពុងសហការជាមួយក្រសួងការងារ គណៈកម្មការអប់រំវិជ្ជាជីវៈ និងវិទ្យាស្ថានគុណវុឌ្ឍិវិជ្ជាជីវៈរបស់ប្រទេសថៃ ដើម្បីបំពេញចន្លោះប្រហោងក្នុងទីផ្សារការងារទេសចរណ៍។

លោកស្រី Pakakrong Theparak អ្នកជំនាញផ្នែកទេសចរណ៍នៅសាកលវិទ្យាល័យ Rajamangala of Technology Srivijaya បានមានប្រសាសន៍ថា “ឥឡូវនេះកម្មករប្រហែល៨៦ភាគរយ បានត្រលប់ទៅធ្វើការក្នុងឧស្សាហកម្មទេសចរណ៍ឡើងវិញហើយ បន្ទាប់ពីមានការធ្លាក់ចុះនៃវិបត្តិកូវីដ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here