រដ្ឋាភិបាល​- UNនឹងរៀបចំវេទិកាប្រចាំឆ្នាំកំណត់យកវិស័យអាទិភាព ដើម្បីអភិវឌ្ឈន៍សេដ្ឋកិច្ចកម្ពុជា

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ(UN)នឹងរៀបចំវេទិកាប្រចាំឆ្នាំរួមគ្នា ក្នុងការកំណត់យកវិស័យអាទិភាព ដើម្បីអភិ​វឌ្ឈន៍​សេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ។

ព៌តមាននេះ ត្រូវបានលើកឡើងដោយលោក ចូសែហ្វ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក ជា ចាន់តូទេសាភិបាលធនាគារជាតិ នៃកម្ពុជាកាលពីដើមសប្តាហ៍នេះ។

លោកចូសែហ្វ សូយ័របានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងបានបង្ហាញការតាំងចិត្តបន្តរួមចំណែកអភិវឌ្ឍកម្ពុជា ឱ្យបានកាន់តែល្អថែមទៀត។ ជាក់ស្តែងនៅខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងរៀបចំវេទិការពិភាក្សាប្រចាំឆ្នាំ ជាមួយរដ្ឋាភិបាល ដើម្បីកំណត់យកវិស័យអាទិភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា ចាន់តូបានបង្ហាញការស្វាគមន៍ ចំពោះវត្តមានជាលើកទីពីររបស់លោក ចូសែហ្វ សូយ័រ នៅកម្ពុជា បន្ទាប់ពីលោកបានបំពេញតួនាទីជានាយកអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ពីឆ្នាំ ២០០៧ ដល់ ២០១០ និងបានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ទីភ្នាក់ងារ អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរួមចំណែ​កអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។

 

លោក ចូសែហ្វ សូយ័រ បានលើកឡើងពីកិច្ចសហការល្អរវាង ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាពេលកន្លងមក ក្នុងនោះទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដូចជា UNCDF បានជួយពង្រឹងការងារទាក់ទង នឹងការធ្វើអង្កេតពីបរិយាបន្នហិរញ្ញវត្ថុ UNDP ជួយរួមចំណែកសិក្សាពីមូលបត្ររដ្ឋ សហការរៀបចំសន្និសិទ្ធម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងជួយសិក្សាស្រាវជ្រាវ ពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងឧស្សាហកម្មកាត់ដេរ និងវិស័យមីក្រូហិរញ្ញវត្ថុជាដើម។

ចំណែកឯ UNESCAP បានជួយផ្តល់ការបណ្តុះបណ្តាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាជាពិសេសសម្រាប់ស្រ្តី និងជួយលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here