លោកស៊ូ សុជាតិៈក្រុមហ៊ុនទូរគមនាគមន៍ធំមួយនឹងបោះផ្សាយលក់ មូលបត្រនៅឆ្នាំនេះ

  ដោយៈ និស្ស័យ

       ភ្នំពេញៈ អគ្គនាយកនិយ័តមូលបត្រកម្ពុជា លោកស៊ូ សុជាតិបានថ្លែងឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ធំមួយ នឹងបោះផ្សាយលក់មូលបត្រនាពេលខាងមុខនេះ។

លោកស៊ូ សុជាតិបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះ ក្នុងសិក្ខាសាលានិយាយពីផ្សារមូលបត្រកម្ពុជា ដែលរៀបចំដោយសាលារៀនអន្តរទ្វីបអាមេរិកាំងថា ក្រុមហ៊ុនធំនេះ នឹងអាចទទួលបានការចាប់អារម្មណ៍​ច្រើនពីសាធារណៈជនច្រើន ព្រោះប្រជាជនបានចំណាយលុយរាល់ថ្ងៃលើសេវាកម្មទូរស័ព្ទ ក៏ដូចជាអ៉ីនធើណេត ហេតុនេះពួកគេនឹងចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ក្រុមហ៊ុននោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “វិស័យមូលបត្រនៅកម្ពុជា មានអាយុកាលក្មេងជាងគេ ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែយើងកំពុងស្ថិតនៅលើផ្លូវរីកចម្រើន និងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណៈជន”។

ជាមួយគ្នានេះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូល​បត្រកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្ន​ដោយសារសាធារណៈជន បានយល់ដឹងកាន់តែច្រើន ពីការវិនិយោគក្នុងវិស័យនេះ បានធ្វើឲ្យផ្សារមូលបត្រកកកុញ ដោយប្រជាពលរដ្ឋមកបើកគណនីជួញដូរ។

លោកបន្តថា “កំនើននៃការជួញដូរនៅផ្សារហ៊ុនរបស់យើង បានកើនឡើងលើទំហំទឹកប្រាក់ និងចំនួនគណនី ដែលបានទិញ លក់ប្រចាំថ្ងៃ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here