រាជរដ្ឋាភិបាលលើកលែងពន្ធប្រចាំខែចំនួន៣ខែសម្រាប់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប

ដោយ៖ សុផារី

ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍។

ការលើកលែងនេះសម្រាប់តែអាជីវកម្ម ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល៣ខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។

សេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានបន្ថែមទៀតថា អាជីវកម្មទាំងអស់នេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយពិនិត្យលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌសកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈ ប្រកបដោយភាពមិនប្រាកដប្រជានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here