ទំហំពាណិជ្ជកម្មកម្ពុជានិងអន្តរជាតិកើនឡើងដល់ជាង៥២ពាន់ លានដុល្លារ

ដោយៈ សុផារី

ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានទឹកប្រាក់ ប្រមាណ៥២,៤២ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន៩,១ភាគរយ បើធៀបនឹងទិន្នន័យឆ្នាំ២០២១។

នេះបើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ជាក់នៅក្នុងពិធីបើកសន្និបាត បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា ការនាំចេញមានចំនួន២២,៤៨ពាន់លានដុល្លារអាមេរិក គឺកើនឡើង១៦% និងការនាំចូលមានចំនួន ២៩,៩៤ពាន់លានដុល្លារអាមេរិក គឺមានការកើនទ្បើង៤%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានឱ្យដឹងថា នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញ លើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេ នៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានា ដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្មផងដែរ។

តាមរយៈទិសដៅការងារពាណិជ្ជកម្ម ដែលបានដាក់ចេញកាលពីដើមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹ​ងភាពប្រកួតប្រជែងនៃ ទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here