កម្ពុជារកចំណូលបានរហូតដល់៩៦៦លានដុល្លារអាមេរិកពីការ នាំចេញកង់ក្នុងឆ្នាំ២០២២

ដោយៈ សុខុម

ភ្នំពេញ: របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី៣០ ខែមករា បង្ហាញថា ការនាំចេញកង់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងរហូតដល់៩៦៦លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង៤៨% បើធៀបនឹងទំហំនាំចេញ៦៥១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។

លោកប៉ែន សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា កង់ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេស និងតំបន់ជាង៥០រួមមានមានសហភាពអឺរ៉ុប អង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន និងប្រទេសចិនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “កង់បានក្លាយជាផលិតផលផលិតកម្មដ៏សំខាន់មួយ របស់យើងសម្រាប់ការនាំចេញ បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ”។អ្នកនាំពាក្ររូបនេះបានលើកឡើងបន្ថែមទៀតថា កម្ពុជា គឺជាប្រទេសឈានមុខគេលំដាប់កំពូល នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាក់ទងនឹងការនាំចេញកង់។

បច្ចុប្បន្ន មានរោងចក្រកង់ចំនួន៥ កំពុងដំណើរការក្នុងប្រទេសកម្ពុជា ដែលមានទីតាំង នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here