លំហូរពាណិជ្ជកម្មអាមេរិកកំពុងប្រែប្រួលជុំវិញវិបត្តិកូវីដ និងភាពតានតឹងជាមួយប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: លំហូរពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរ ដោយសារវិបត្តិកូវីដ និងភាពតានតឹងជាមួយប្រទេសចិន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការពឹងពាក់គ្នាទៅវិញទៅមករវាង ប្រទេសមហាអំ ណាចទាំង២ មិនបាននាំទៅដល់ការផ្តាច់ទំនាក់ទំនងនោះទេ។

ការព្រួយបារម្ភផ្នែកសន្តិសុខបានកើនឡើង ហើយការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានធ្លាក់ចុះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានដាក់ពន្ធគយលើគ្នាទៅវិញទៅមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Mary Lovely បុគ្គលិកជាន់ខ្ពស់នៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ (PIIE) បានមានប្រសាសន៍ថា “ការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន មានបរិមាណទាបជាងនិន្នាការ មុនពេលមានសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំង២”។

លោកស្រីបានបញ្ជាក់ប្រាប់សារពត៌មាន AFP ថា “សហរដ្ឋអាមេរិក ពិតជាបានងាកចេញ ពីការនាំចូលទំនិញពីប្រទេសចិន ជាពិសេសគឺទំនិញ ដែលសហរដ្ឋអាមេរិកបានដំឡើងពន្ធ”។

បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មបានផ្ទុះឡើង តម្លៃទំនិញរបស់អាមេរិក ដែលនាំចូលពីប្រទេសចិន បានធ្លាក់ចុះពី៥០៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ មកនៅត្រឹមប្រហែល៤៥០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩។

ទំនាក់ទំនងទ្វេរភាគី មិនមែនជាកត្តាតែមួយគត់ ដែលជះផលប៉ះពាល់ដល់ ការធ្វើពាណិជ្ជកម្មនោះទេ ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ ក៏ជះផលយ៉ាងធ្ងន់ធ្ងរផងដែរ។

សម្រាប់ពេលបច្ចុប្បន្ននេះ តួលេខរបស់រដ្ឋាភិបាលអាមេរិក រហូតដល់ខែវិច្ឆិកា បានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរវាងសហរដ្ឋអាមេរិក និងចិន អាចនឹងខិតជិត ឬឈានដល់កម្រិតខ្ពស់ នៅឆ្នាំ២០២២។

ប្រធានសេដ្ឋវិទូមកពីសាកលវិទ្យាល័យ​យ  Oxford Economics លោកRyan Sweet បានមានប្រសាសន៍ថា “នាពេលទៅមុខទៀត អ្នកនឹងមើលឃើញការធ្វើពិពិធកម្មកាន់តែច្រើន ដែលនឹងជំនួស​ឱ្យការកាត់ផ្តាច់ការនាំចូលទាំងស្រុងពីប្រទេសចិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here