តើប្រទេសគោលដៅសំខាន់ៗដែលបាននាំចូលទំនិញពីកម្ពុជា​ច្រើនជាង​គេ​ខណៈទំហំពាណិជ្ជកម្មកម្ពុជាកើនដល់ជាង២២ពាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងឆ្នាំ២០២២កនន្លងទៅនេះ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក មិនទាន់មានភាពប្រាកដប្រជាក្ដី តែការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានកំណើនគួរឱ្យកត់សម្គាល់។

ជាក់ស្ដែងពេញមួយឆ្នាំ២០២២កន្លងមក កម្ពុជាបាននាំចេញទំនិញមានទឹកប្រាក់សរុប ប្រមាណ២២,៤៨ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ១៦ភាគរយ ។​ថ្ងៃនេះយើងនឹងបង្ហាញពីប្រទេសនាំចូលទំនិញធំៗពីកម្ពុជាដែលធ្វើឱ្យកម្ពុជា អាចនាំចេញទំនិញកើនឡើងបែបនេះ។

យោងតាមរបាយការណ៍ស្ថិតិបូកសរុប របស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី៣០ មករា ២០២៣នេះ បានបង្ហាញប្រទេសសំខាន់ ដែលជាគោលដៅនាំចេញទំនិញរបស់កម្ពុជា ក្នុងឆ្នាំ២០២២ និងជាគោលដៅសម្រាប់ឆ្នាំ ២០២៣ផងដែរ ក្នុងនោះរួមមាន ទី១. សហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួន៨,៩៦ពាន់លានដុល្លារអាមេរិក រួមចំណែក៤០ភាគរយនៃការនាំចេញសរុប ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ សហភាពអឺរ៉ុប មានទឹកប្រាក់ចំនួន៤,០៤ពាន់លានដុល្លារអាមេរិក មានចំណែកទីផ្សារ១៨ភាគរយ ។ ទី៣.ប្រទេសចិនមានទឹបប្រាក់ចំនួន១,២៤ពាន់លានដុល្លារអាមេរិក មានចំណែកទីផ្សារ៥ភាគរយ ។ ទី៤.កាណាដាមានទឹកប្រាក់សរុប ចំនួន១,២១ពាន់លានដុល្លារអាមេរិក មានចំណែកទីផ្សារ៥ភាគរយ ។

ទី៥ ចក្រភពអង់គ្លេសមានទឹកប្រាក់សរុប ចំនួន៨៨៦លានដុល្លារអាមេរិក មានចំណែកទីផ្សារប្រមាណ៤ភាគរយ ។ ​ទី៦.ប្រទេសអូស្ត្រាលីមានទឹកប្រាក់សរុបចំនួន៣៧៩លានដុល្លារអាមេរិក មានចំណែកទីផ្សារ២ភាគរយ។ ទី៧ បណ្ដាប្រទេសអាស៊ាន មានទឹកប្រាក់សរុបចំនួន៣,៣០លានដុល្លារអាមេរិក មានចំណែកទីផ្សារ១៥ភាគរយ ក្នុងនោះប្រទេសនាំចូលពីកម្ពុជា ដែលមានទឹកប្រាក់ច្រើនជាងគេ រួមមាន ប្រទេសថៃ និងវៀតណាមដោយថៃ មានទឹកប្រាក់នាំចូលពីកម្ពុជា៨៣២លានដុល្លារអាមេរិក វៀតណាមមាន២,១៦លានដុល្លារអាមេរិក។

ឆ្នាំ២០២២កន្លងទៅកម្ពុជា សម្រេចបានទំហំទឹកប្រាក់រហូតដល់៥២,៤២ពាន់លានដុល្លារអាមេរិក កើនឡើង៩ភាគរយ។ កត្តាទាំងនេះអាចបង្ហាញឱ្យឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៣ ដែលបានចូលជាធរមាន បានរួមចំណែកកក្នុងការជំរុញ ទំហំពាណិជ្ជកម្មរបស់កម្ពុជាបានមួយកម្រិតថែមទៀត ស្របនឹងស្ថានភាព ពិភពលោកនៅមិនទាន់នឹងនរនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here