គម្រោងសាងសង់ស្ពានមិត្តភាពថៃ-ឡាវទី៥សម្រេចបាន៦០ភាគរយ និងគ្រោងបើកដំណើរការនៅឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ពានមិត្តភាពរវាងប្រទេសថៃ និងប្រទេសឡាវទី៥ គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ២០២៤ ដែលស្ពាននេះនឹងជួយជំរុញទស្សនវិស័យសេដ្ឋកិច្ចរបស់ខេត្តបឹងកាន។

លោកស្រី Tipanan Sirichana   អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ បានមានប្រសាសន៍ថា “ផ្នែកពាក់កណ្តាលនៃស្ពាន ដែលជាផ្នែកចុងក្រោយនៃការសាងសង់ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៣នេះ”។

លោកស្រី​បន្ត​ថា “នៅ​ពេល​បើក​ដំណើរការ​នៅ​ដើមឆ្នាំ​ក្រោយ ស្ពាន​នេះ​នឹង​ពន្លឿន​ការ​ដោះដូរ​ព្រំដែន និង​ប្រែក្លាយ​ខេត្តបឹងកាន ទៅជា​មជ្ឈមណ្ឌ ល​ពាណិជ្ជកម្ម​នៅក្នុង​តំបន់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់នេះក៏ត្រូវបានគេរំពឹងថា នឹងជំរុញពាណិជ្ជកម្មនៅក្នុងមហាអនុតំបន់មេគង្គ (GMS) ព្រោះវានឹងបង្កើនល្បឿននៃការនាំចូលរវាង ប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ កម្ពុជា វៀតណាម និងខេត្តយូណាន របស់ប្រទេសចិន។

ស្ពានមួយខ្សែនេះ គ្រោងនឹងចំណាយថវិកាសាងសង់ប្រហែល១១០លានដុល្លារអាមេរិក ដែលក្នុងនោះប្រទេសថៃ បានចេញថវិកាប្រមាណ៧៦,៣លានដុល្លារ ហើយសល់ពីនោះគឺការចំណាយរបស់ប្រទេសឡាវ។

លោកស្រី Tipanan បានបញ្ជាក់ថា ស្ពាននេះនឹងជួយសម្រួលដល់ការដឹកជញ្ជូន ក្នុងចម្ងាយផ្លូវ១៥០គីឡូម៉ែត្រពីប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម តាមរយៈប្រទេសឡាវ។

លោកស្រីបានបន្ថែមថា“ គម្រោងស្ពានមិត្តភាពនេះ សម្រេចបានការសាងសង់ចំនួន៦០ភាគរយហើយ ពោលគឺដំណើរការបានយ៉ាងលឿនជាងផែនការទៅទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here