កម្ពុជាជំរុញការនាំចេញក្នុងវិស័យយានយន្តដល់៥០០លានដុល្លារនៅឆ្នាំ២០២៧

ដោយ៖ សហការី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក តាមរយៈផែនទីបង្ហាញផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់គោលដៅបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៧ និងបង្កើតការងារថ្មីក្នុងវិស័យនេះឱ្យបាន ១ម៉ឺនកន្លែងបន្ថែមទៀត​។

យោងតាម​ផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា វិស័យយានយន្តនៅកម្ពុជា មានកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការនាំចេញជាមធ្យមប្រចាំឆ្នាំ របស់វិស័យយានយន្តក្នុងអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ មានការកើនឡើងទ្វេដងធៀបនឹងការនាំចេញពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ដោយសារតែទំហំទុនវិនិយោគ ពីបរទេសមានការកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី លើវិស័យយានយន្តជាមធ្យមចំនួន ៤គម្រោងក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគជាមធ្យមចំនួន ២២លានដុល្លារអាមេរិក ខណៈនៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ មានទុនវិនិយោគជាមធ្យមត្រឹមតែ ៤លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។

កំណើននៃការវិនិយោគនេះ បានជំរុញឱ្យកម្លាំងពលកម្ម ក្នុងវិស័យយានយន្តកើនឡើងជាមធ្យម ៥០០នាក់ក្នុងមួយឆ្នាំ ដែលមកទល់បច្ចុប្បន្ននេះមានចំនួន សរុបប្រមាណ១ម៉ឺននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here