ឥណ្ឌូនេស៊ីផ្តល់ការលើកទឹកចិត្តដល់អ្នកនាំចេញឱ្យរក្សាសាច់ប្រាក់នៅធនាគារក្នុងស្រុក

ដោយ: គង់ លាងហួរ

ហ្សាការតា: លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ីកំពុងបង្កើតការលើកទឹកចិត្ត សម្រាប់អ្នកនាំចេញ ដើម្បីរក្សាប្រាក់ចំណូលពីការប្តូរប្រាក់បរទេសក្នុងស្រុក សម្រាប់រយៈពេលយ៉ាងហោចណាស់៣ខែ។

លោកបានបន្តថា “រដ្ឋាភិបាលនឹងផ្តល់អត្រាការប្រាក់ប្រកួតប្រជែង សម្រាប់អ្នកនាំចេញ ដែលដាក់ប្រាក់ចំណូល forex នៅក្នុងធនាគារក្នុងស្រុក”។

លោកបានបញ្ជាក់ថា “យើងត្រូវតែធ្វើឱ្យអត្រាការប្រាក់ មានការប្រកួតប្រជែង ធៀបនឹងប្រទេសសិង្ហបុរី ដូច្នេះ ប្រាក់ចំណូល FX នឹងមិនហូរទៅកាន់ប្រទេសសិង្ហបុរីនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត ​អំពី​អត្រា ​ដែល​បាន​ស្នើ​ឡើង ឬ​ពេល​ណា ​ដែល​ពួកគេ​អាច​នឹង​ត្រូវ​បាន​ដាក់ឱ្យប្រើប្រាស់នោះ​ទេ តែលោកបានបន្ថែមថា “រយៈពេលនៃការកាន់កាប់អប្បបរមា ដែលបានស្នើឡើងនឹងមានចំនួន៣ខែ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូនេស៊ី”។

នៅពេលត្រូវបានគេសួរ អំពីហេតុផលនៅពីក្រោយ រយៈពេលនៃការកាន់កាប់រយៈពេល៣ខែ លោក Airlangga បានអះអាងថា ប្រទេសនេះត្រូវការការទប់ស្កាត់ ចំពោះហានិភ័យអាកាសធាតុ រួមទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលអាចកើតមាន នៅឆ្នាំនេះផងដែរ។ យើងត្រូវការប្រាក់ដុល្លារអាមេរិកគ្រប់គ្រាន់ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការនាំចេញ និងការនាំចូលរបស់យើង។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការលើកទឹកចិត្តនឹងត្រូវបានដាក់ចេញនៅក្នុងការពិនិត្យឡើងវិញនៃបទប្បញ្ញត្តិឆ្នាំ២០១៩ ដែលតម្រូវឱ្យអ្នកនាំចេញធនធានធម្មជាតិរក្សាប្រាក់ចំណូល នៅក្នុងគណនីពិសេសនៅធនាគារក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here