កម្ពុជានិងកូរ៉េគ្រោងជំរុញវិស័យពាណិជ្ជកម្មនិងវិនិយោគទ្វេរភាគីក្រោមកិច្ចព្រមព្រៀងFTA

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង និងកម្ពុជាបានព្រមព្រៀងគ្នា នៅថ្ងៃសុក្រនេះ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេរភាគី។

កិច្ចពិភាក្សាបានធ្វើឡើងក្នុងវេទិកាធុរកិច្ច និងវិនិយោគ នៅក្នុងទីក្រុងសេអ៊ូល ដែលមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃទីក្រុងសេអ៊ូល លោក Ahn Duk-geun និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងសាជីវកម្មនៃប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) បានចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដែលទាមទារឱ្យមានកម្រិតខ្ពស់នៃការបើកទីផ្សារកូរ៉េខាងត្បូង-អាស៊ាន ដែលមានស្រាប់ និងកតិកាសញ្ញាពាណិជ្ជកម្មពហុភាគីនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។

លោក Ahn Duk-geun បានបន្តថា កិច្ចព្រមព្រៀងទ្វេរភាគីបានផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការពង្រីកពាណិជ្ជកម្មទ្វេរភាគី ក្នុងវិស័យដ៏ធំទូលាយមួយ ចាប់តាំងពី វាយនភណ្ឌ និងសម្លៀកបំពាក់ រហូតដល់រថយន្ត និងគ្រឿងម៉ាស៊ីន កសិផល និងផលិតផលនេសាទ។

លោកបានបន្ថែមថា “ប្រទេសទាំងពីរនឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើសេដ្ឋកិច្ចឌីជីថល ថាមពលស្អាត និងវិស័យផ្សេងៗ ដើម្បីជួយជំរុញរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា និងដើម្បីរួមគ្នាសម្រេចបាននូវគោលដៅគ្មានការបំភាយកាបូន”។

លោក Ahn ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងនឹងគាំទ្រដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់កម្ពុជា តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-កូរ៉េ បានកើនឡើងដល់១,០៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលកើនឡើងយ៉ាងខ្លាំងពី៥៤លានដុល្លារ ក្នុងឆ្នាំ១៩៩៧ នៅពេលដែលប្រទេសទាំង២ បានបង្កើតទំនាក់ទំនងការទូតឡើងវិញនៅក្នុងឆ្នាំនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here