ក្រុមហ៊ុនចំនួន២២២បានចុះបញ្ជីរតាមថ្នាលបច្ចេកវិទ្យាព៌តមាន របស់រដ្ឋាភិបាល

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមហ៊ុន២២២ បានទទួល​ជោគជ័យ (Approved) ក្នុងការ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​១ (Progress of Online Business Registration System via IT Platform phase 1) នា​រយៈពេល១​សប្តាហ៍ គិត​ចាប់ពី​រសៀល​ថ្ងៃទី ​១៦ ដល់​រសៀល​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២៣។

បើគិតទាំងការចុះបញ្ជីរចាស់ ថ្មី តាមប្រព័ន្ឋខាងលើនេះ មានន័យថាក្រុមហ៊ុនដែល​ធ្វើឱ្យ​ចំនួន​ក្រុមហ៊ុន​ទទួលជោគជ័យ​ក្នុងការ​ចុះបញ្ជី​តាម «Single Portal» កើនឡើង​ដល់២១,១៣៧​រួចហើយ។ នេះ​បើ​យោងតាម​សេវាកម្ម Online Business Registration Service​។​

​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​ ២០២០បានប្រកា​សដាក់​ឱ្យ​​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ហៅថា “Single Portal” ដោយបាន​ដាក់​ក្រសួង​-​ស្ថាប័នរដ្ឋ ចំនួន ៦ គឺ​ក្រសួងមហាផ្ទៃ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ក្រសួងពាណិជ្ជកម្ម​ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពី​ដំណើរការបានរយៈពេល៣​ខែ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ រដ្ឋាភិបាល​ក៏បាន​ដាក់បញ្ចូល​ក្រសួង​-​ស្ថាប័ន មួយចំនួន​បន្ថែមទៀត​រួមមាន ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួងទេសចរណ៍​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ និងនិយតករ​អាជីវកម្ម​អចលនទ្រព្យ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ ​មិនមែន​ធនាគារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ការចុះបញ្ជី​តាម​Single Portal គឺជា​ការឆ្លើយតប​នឹង​បរិបទ​ នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន ដោយ​ម្ចាស់​អាជីវកម្ម​ភាគច្រើន គឺ​មិនមាន​ពេល​រង់ចាំ​ការចុះបញ្ជី​ ពី​កន្លែង១​ទៅ​កន្លែង​១ និង​ឯកសារ​ច្រើន​ទៀត​ទេ​។

លោក​បន្តថា “ប្រព័ន្ធ​នៃ​ការចុះបញ្ជី​អាជីវកម្ម ​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​កំពុងផ្តល់​ប្រយោជន៍​ជាច្រើន ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ដោយ​វា​មិន​ត្រឹមតែ​ជួយ​បង្រួម​ពេលវេលា កាត់បន្ថយ​អំពើពុករលួយ ថវិកា និង​នីតិវិធី​ដែលមាន​ភាពស្មុគស្មាញ ​នៅតាម​ក្រសួង​ស្ថាប័ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​លើកទឹកចិត្ត​ ដល់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែលមាន​បំណង​ចាប់ផ្តើម​អាជីវកម្ម​នៅ​កម្ពុជា​ទៀតផង”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here