រដ្ឋាភិបាលកូរ៉េគ្រោងផ្តល់កម្ចីជិត៩,៥ពាន់លានដុល្លារដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ
សេអ៊ូល: ប្រទេសកូរ៉េខាងត្បូងគ្រោងផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបចំនួន១១,៧ពាន់ពាន់លានវ៉ុន (៩,៤៨ពាន់លានដុល្លារ) សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២៥ និងស្វែងរកភាពជាដៃគូថ្មីនៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយសង្រ្គាមផងដែរ។

ស្ថិតក្រោមមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ប្រទេសកូរ៉េគ្រោងនឹងអនុម័តគម្រោងថ្មី ដែលមានតម្លៃ៣,៨ពាន់ពាន់លានវ៉ុន នៅឆ្នាំនេះ បន្ទាប់មកដោយ៣,៩ពាន់ពាន់លានវ៉ុន និង៤ពាន់ពាន់លានវ៉ុន នៅឆ្នាំ២០២៤ និង២០២៥ រៀងៗគ្នា។នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រទេសកូរ៉េខាងត្បូងនឹងកាន់កាប់គម្រោងប្រហែល៦០ទៅ៧០ភាគរយ ដោយបណ្តាប្រទេសអាហ្វ្រិកកាន់កាប់គម្រោងប្រហែល២០ទៅ៣០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងខាងលើបានបន្ថែមថា កូរ៉េខាងត្បូងនឹងផ្តោតជាពិសេសលើការជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ទីក្រុងសេអ៊ូលបានចាប់ផ្តើមកម្មវិធី EDCF ក្នុងឆ្នាំ១៩៨៧ ដើម្បីជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ពួកគេ។

ចំណាត់ការថ្មីចុងក្រោយនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីក្លាយជាអ្នករួមចំណែកកំពូលទាំង១០ របស់ពិភពលោកនៅក្នុងគម្រោងជំនួយអភិវឌ្ឍន៍សកល។

កាលពីឆ្នាំ២០២១កន្លងទៅ ប្រទេសកូរ៉េខាងត្បូងបានក្លាយជាអ្នករួមចំណែកអភិវឌ្ឍធំជាងគេទី១៥ នៅលើពិភពលោកផងដែរ។

ក្រសួងហិរញ្ញវត្ថុបានបន្ថែមថា រដ្ឋាភិបាលកូរ៉េនឹងស្វែងរកដៃគូថ្មីសម្រាប់គម្រោង EDCF របស់ខ្លួនផងដែរ ដែលអាចរួមបញ្ចូលទាំងអ៊ុយក្រែន។

ភាពជាដៃគូ ដែលរំពឹងទុកនេះនឹងត្រួសត្រាយផ្លូវ សម្រាប់ការចូលរួមរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here