ប្រទេសចិនចំអកឲ្យសហរដ្ឋអាមេរិកឲ្យដោះស្រាយបញ្ហាបំណុល របស់ខ្លូនឱ្យតែបានល្អសិនទៅ

ដោយៈ សុខុម

អន្តរជាតិ: រដ្ឋាភិបាលចិនបាននិយាយយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់សកម្មភាព ដាក់សម្ពាធមកលើក្រុងប៉េកាំង ជុំវិញការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសសំប៊ី។

មន្រ្តីជាន់ខ្ពស់ចិនបានប្រាប់អាមេរិកថា គួរតែផ្តោតលើការដោះស្រាយបញ្ហាបំណុលរបស់ខ្លួនឱ្យបានល្អសិនទៅ ដើម្បីបញ្ចៀសការខកខានទូទាត់បំណុលក្នុងស្រុក ដែលអាចជះផលប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

ស្ថានទូតចិន ប្រចាំប្រទេសសំប៊ី បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី២៤ ខែមករា ថា “ការរួមចំណែកដ៏ធំបំផុត ដែលសហរដ្ឋអាមេរិក អាចធ្វើទៅបាន នៅក្នុងការដោះស្រាយបញ្ហាបំណុលនៅក្រៅប្រទេស គឺត្រូវដោះស្រាយបញ្ហាបំណុលរបស់ខ្លួនសិនទៅ ហើយបញ្ឈប់សកម្មភាពបំផ្លា​ញកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់បណ្ដាប្រទេសអធិបតេយ្យភាពផ្សេងទៀត នៅក្នុងការដោះស្រាយបញ្ហាបំណុលរបស់ពួកគេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលរដ្ឋអាមេរិក មានកម្រិតបំណុលដែលខ្លួន អាចខ្ចីបានត្រឹម៣១,៤ទ្រីលានដុល្លារ ហើយខ្លួនបានឈានដល់កម្រិតកំណត់នេះ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដែលនេះមានន័យថា រដ្ឋាភិបាលអាមេរិក លែងខ្ចីបុលបន្ថែមទៀតបានហើយ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានអនុវត្តន៍ “វិធានការវិសាមញ្ញ” ដើម្បីធានាថា រដ្ឋាភិបាលអាមេរិក មានលទ្ធភាពទូទាត់ថ្លៃចំណាយរបស់ខ្លួន សម្រាប់រយៈពេលខ្លី ហើយបន្ទាប់មកលោកស្រីបានធ្វើដំណើរទស្សនកិចចទៅកាន់ទ្វីបអាហ្វ្រិក។

នៅក្នុងដំណើរទស្សនកិច្ចទៅប្រទេសសំប៊ី លោកស្រី Janet Yellen លើកឡើងថា វាមានសារៈសំខាន់សម្រាប់ប្រទេសនេះ ត្រូវដោះស្រាយបន្ទុកបំណុលដ៏ធ្ងន់របស់ខ្លួនជាមួយប្រទេសចិន។

ប្រទេសំប៊ី បានខកខានទូទាត់មូលបត្របំណុល ចំនួន៤២,៥លានដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានក្លាយជាប្រទេសអធិបតេយ្យភាពដំបូងគេនៅទ្វីបអាហ្រ្វិក ដែលខកខានទូទាត់បំណុលអំឡុងវិបត្តិកូវីដ-១៩។

លោកស្រី Janet Yellen បានលើកឡើងកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា “វាបានអូសបន្លាយពេលយូរពេកហើយ នៅក្នុងការដោះស្រាយបញ្ហានេះ”។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមទាក់ទាញបណ្ដាប្រជាជាតិអាហ្រ្វិក ខណៈរុស្ស៊ី និងមហាយក្សចិន មានឥទ្ធិពលលើទ្វីបនេះកាន់តែខ្លាំងឡើងៗ។

អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់អាហ្វ្រិក ដែលរួមមានប្រទេសសេណេហ្គាល់ និងអាហ្វ្រិកខាងត្បូង ផងដែរនោះ លោកស្រី Janet Yellen បានជំរុញឱ្យពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here