វិស័យសំខាន់ៗចំនួន៧ស្រូបយកឥណទានច្រើនជាងគេ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ របាយការណ៍បានបង្ហាញថា វិស័យសំខាន់ៗចំនួន៧បានស្រូបយកទឹកប្រាក់ច្រើនជាងគេ ក្នុងផ្នែ្កកឥណទាន ដែលផ្តល់ជូនពីគ្រឹះស្ថា​នមីក្រូហិរញ្ញវត្ថុនានា។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញ​ផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ​វិស័យ​សំខាន់ៗ ​ដូច​ជា ពាណិជ្ជកម្ម លំនៅដ្ឋាន សំណង់ កសិកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និង​ការ​ផលិត​ជា​ដើម បានទទួលហិរញ្ញប្បទានច្រើនជាងគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍នេះបានបញ្ជាក់ថា ទ្រព្យសកម្មបច្ចុប្បន្ន នៅក្នុងប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជា បានកើនឡើងដល់៨០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ពោលគឺកើនឡើង១៥,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រ​សា​សន៍ថា“កំណើនប្រាក់កម្ចី និងប្រាក់បញ្ញើពិតជាឆ្លុះបញ្ចាំង ពីទំនុកចិត្តសាធារណៈ ចំពោះប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជាយើង”។

លោកបានមានប្រសាសន៍ថា ឧស្សាហកម្មធនាគារនៅតែរ៉ឹងមាំ និងមានភាពធន់ ហើយវាបានបន្តដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here