ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសរបស់ប្រទេសកូរ៉េខាងត្បូងហក់ឡើង ដល់កម្រិតខ្ពស់បំផុត

ដោយ: គង់ លាងហួរ

សេអ៊ូល: ទិន្នន័យធនាគារកណ្តាលកូរ៉េ បានបង្ហាញឱ្យដឹងថា ប្រាក់បញ្ញើរូបិយប័ណ្ណបរទេស របស់ប្រទេសកូរ៉េខាងត្បូង បានហក់ឡើងដល់កម្រិតខ្ពស់បំផុតកាលពីខែធ្នូ ឆ្នាំ២០២២ ខណៈក្រុមហ៊ុននានាបានដាក់មូលនិធិប្រាក់ដុល្លារអាមេរិកបន្ថែមទៀត នៅក្នុងគណនីធនាគារ។

ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស ស្ថិតក្នុងរង្វង់១១០,៩៨ពាន់លានដុល្លារអាមេរិក នៅចុងខែធ្នូ កើនឡើង៣,៥៩ពាន់លានដុល្លារ ធៀបនឹងខែវិច្ឆិកា។ នេះបើយោងតាមធនាគារកណ្តាលកូរ៉េ (BOK) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួលេខនេះមានការកត់សម្គាល់ខ្ពស់បំផុត ចាប់តាំងពីទិន្នន័យ ដែលពាក់ព័ន្ធ ត្រូវបានចាប់ផ្តើមបានចងក្រង ក្នុងឆ្នាំ២០១២ ដោយរក្សាបាននូវនិន្នាការបំបែកកំណត់ត្រា សម្រាប់ខែទី២ជាប់ៗគ្នា។  ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស បានបន្តកើនឡើងរយៈពេល៤ខែជាប់ៗគ្នា។

ក្រុមហ៊ុនក្នុងស្រុកបានស្វែងរកការធានា នូវមូលនិធិដុល្លារបន្ថែមទៀត ស្របពេលមានការកើនឡើង នៃភាពមិនច្បាស់លាស់លើសេដ្ឋកិច្ចពិភពលោក។

ប្រាក់បញ្ញើគិតជាប្រាក់ដុល្លារអាមេរិក បានកើនឡើង១,៨៦ពាន់លានដុល្លារដល់៩៥,៣៨ពាន់លានដុល្លារ នៅចុងខែធ្នូ ហើយប្រាក់បញ្ញើជាប្រាក់យ៉េនជប៉ុន បានកើនឡើង០,៥៣ពាន់លានដុល្លារ ដល់ចំនួន៦,៦១ពាន់លានដុល្លារ។

ប្រាក់បញ្ញើជាប្រាក់អឺរ៉ូ បានកើនឡើង០,៩៩ពាន់លានដុល្លារ ដល់ចំនួន៥,៥ពាន់លានដុល្លារ ហើយប្រាក់បញ្ញើជាប្រាក់យ័នចិន បានកើនឡើងដល់១,៧៨ពាន់លានដុល្លារ។

ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស ដែលគ្រប់គ្រងដោយក្រុមហ៊ុននានាបានកើនឡើង៣,២៨ពាន់លានដុល្លារ ដល់៩៦,១ពាន់លានដុល្លារ ហើយប្រាក់បញ្ញើ ដែលគ្រប់គ្រងដោយបុគ្គល បានកើនឡើង០,៣១ពាន់លានដុល្លារដល់១៤,៨៨ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here