លោក វង្សី វិស្សុត៖ បំណុលឯកជនអាចជាបញ្ហាប្រឈមមួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ បំណុលឯកជនអាចជាបញ្ហាប្រឈមមួយ ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ដោយសារស្របពេលដែលកំណើនបំណុលឯកជនមានកាន់តែច្រើន ការប្រាក់នៃបំណុលក៏បានកើនឡើងផងដែរ។

នេះបើយោងតាមការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងថា ស្របពេលដែលបំណុលឯកជនកើនឡើងខ្ពស់ ការប្រាក់នៃបំណុលនោះក៏បានកើនឡើងផងដែរ ដោយលោកបានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមបំណុលឯកជនសរុប មានចំនួន២៥ភាគរយគឺជាបំណុលគ្រួសារ ហើយចំនួន៧៥ភាគរយផ្សេងទៀត គឺជាបំណុលក្រុមហ៊ុន។

លោកបានបន្តថា ក្នុងក្រមខ័ណ្ឌបំណុលទំហំ៥០ពាន់លានដុល្លារអាមេរិកនោះ ក្រុមហ៊ុនមានចំណែកចំនួន៤០ពាន់លានដុល្លារអាមេរិក ខណៈឯកជនមានចំណែកចំនួន១៣លានដុល្លារអាមេរិក។ ដោយឡែក ៨៣ភាគរយ នៃបំណុលសាធារណៈនោះ ជាធនាគារពាណិជ្ជ ១៧ភាគរយជាស្ថាប័នមីក្រូហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here