ខណៈអត្រាការប្រាក់ធនាគារចេះតែកើនឡើង ពលរដ្ឋកូរ៉េអាចត្រឹមតែរង់ចាំឱកាសល្អដើម្បីទិញផ្ទះក្នុងក្ដីស្រមៃ

ដោយៈ សុខុម

សេអ៊ូល: ប្រជាជនកូរ៉េខាងត្បូង មួយចំនួនកំពុងរង់ចាំឱកាសល្អ ដើម្បីទិញផ្ទះ ក្នុងក្តីស្រមៃរបស់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ខណៈអត្រាការប្រាក់ធនាគារចេះតែកើនឡើងខ្ពស់ កំពុងធ្វើឱ្យពួកគេរារែកចិត្ត និងពិចារណាយ៉ាងល្អិតល្អន់ មុននឹងសម្រេចចិត្តទទួលយកប្រាក់កម្ចី។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឱ្យដឹងថា ទោះជាតម្លៃផ្ទះចាប់ផ្តើមធ្លាក់ចុះក្ដី ក៏ប្រជាជនកូរ៉េខាងត្បូង នៅតែសម្ងំរង់ចាំមើលឱកាសល្អមកដល់ ពោលគឺរង់ចាំឱ្យការប្រាក់ធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង គម្រោងលំនៅដ្ឋាន Olympic Park Foreon ធ្លាប់ត្រូវបានរំពឹងទុកថា នឹងលក់ដាច់ខ្លាំង ខណៈប្រជាជនកូរ៉េក្នុងចំនួនលើសលុប កំពុងសម្លឹងរកទិញផ្ទះនៅក្នុងទីក្រុងសេអ៊ូល។ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននេះគឺល្មម សម្រាប់អ្នកស្នាក់នៅជាង១០.០០០គ្រួសារ។

ប៉ុន្តែដោយសារអត្រាការប្រាក់ធនាគារកើនឡើង ពេលនេះគឺផ្ទះពិបាកនឹងលក់ចេញណាស់ ខណៈអ្នកទិញមួយចំនួន ក៏បានទទួលស្គាល់ថា ការទិញមិនមែនជាការសម្រេចចិត្តងាយស្រួលឡើយ។

*អត្រាការប្រាក់កើនឡើង

ចាប់តាំងពីខែសីហា ឆ្នាំ២០២២ ធនាគារកណ្តាលកូរ៉េ (Bank of Korea) បានដំឡើងអត្រាការប្រាក់ ពីកម្រិតទាបបំផុតពី០,៥%រហូតដល់៣,៥% ដែលជាកម្រិតខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨។

ទន្ទឹមនេះធនាគារធំៗទាំង៥របស់កូរ៉េខាងត្បូង ក៏បានដំឡើងអត្រាការប្រាក់កម្ចីទិញផ្ទះ ជាមធ្យមរបស់ខ្លួនពី៥,៤៧% រហូតដល់៨,១១%ផងដែរ។

វាជាលើកដំបូងហើយ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក ឆ្នាំ២០០៨ ដែលអត្រាការប្រាក់កម្ចីទិញផ្ទះបានឡើងលើសពី៨%។

ពេលនេះមានការរំពឹងទុកខ្លះថា ធនាគារកណ្តាលកូរ៉េ អាចនឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ នៅប៉ុន្មានខែខាងមុខនេះ ចំពេលមានការព្រួយបារម្ភថា ការដំឡើងអត្រាការប្រាក់បន្ថែមទៀត អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ខណៈតម្រូវការធ្លាក់ចុះ ហើយការបោះទុនវិនិយោគសាជីវកម្មក៏ធ្លាក់ចុះ៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here