NBCអះអាងថា រដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្រ២០០លានដុល្លារនៅឆ្នាំនេះ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានអះអាងថា រដ្ឋាភិបាលនឹងដាក់ដេញថ្លៃមូលបត្ររដ្ឋ លើកទី៦ នៅថ្ងៃទី២៥ ខែមករានេះ ដើម្បី​ប្រមូលមូលធន សម្រាប់អនុវត្តគម្រោងកសាង និងអភិវឌ្ឍន៍ជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ បានបញ្ជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋលើកទី៦នេះ ​នឹងត្រូវដាក់​ដេញថ្លៃនៅលើ​ប្រព័ន្ធNBCPរបស់​ធនាគារជាតិនៃកម្ពុជា ​ចាប់ពីម៉ោង៨ព្រឹកដល់ ២,៣០រសៀល ​ដោយ​បន្ថែមថា ​តម្លៃ​ចារឹកក្នុងមួយ​ឯកតាចំនួន១លានរៀល។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនគារជាតិនៃកម្ពុជាបានឱ្យដឹងថា​ អត្រាគូប៉ុង ​មានចំនួន៣,៤៨ភាគរយ​ ដោយទូទាត់គូប៉ុង ធ្វើឡើងក្នុងរយៈពេល៦​ខែម្តង។

សេចក្តីប្រកាសដដែលបានឲ្យដឹងថា នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន២០០ដុល្លារ​អាមេរិក ​សម្រាប់សងប្រាក់ដើម នៃការបោះផ្សាយមូលប័ត្រឆ្នាំ​២០២២ ចំនួន២០០ប៊ីលានរៀល ​សមមូលនឹងប្រមាណ៤៩ លានដុល្លារអាមេរិក ​និងការគ្រោងថវិកាចំនួន៦១៣ ប៊ីលានរៀល ​សមមូលនឹង១៥១លានដុល្លារអាមេរិកទៀត។

មូលធនឬប្រាក់ ទទួលបានពីការបោះផ្សាយនេះ ​គឺសម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់​ចំណូល ​ដោយត្រង់មក​រាជរដ្ឋាភិបាល ​និងផ្ដល់ផលរហ័ស ​ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និង​ចីរភាពនៃការ​គ្រប់គ្រងបំណុល ​និងថវិកា​ជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here