ការប្រើប្រាស់គណនីកាបូបអេឡិចត្រូនិកកើនដល់១៧,៩លានគណនីក្នុងឆ្នាំ២០២២

ដោយ៖ សហការី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះពេញមួយឆ្នាំ២០២២ ការប្រើប្រាស់គណនីកាបូបអេឡិចត្រូនិក (E-wallet) ដែលកើនរហូតដល់១៧,៩លានគណី។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ចាប់តាំងពីវិបត្តិកូវីដ១៩មកការជួញដូរ តាមប្រព័ន្ធអនឡាញមាននិន្នាការកើនឡើងឆាប់រហ័ស ហើយមធ្យោបាយទូទាត់អេឡិចត្រូនិក កាន់តែពេញនិយមនៅទូទាំងប្រទេស ស្របពេលការប្រើប្រាស់ទូរស័ព្ទចល័តមាន១៩,៦លានគ្រឿង និងអ្នកប្រើប្រាស់អ៊ីនធឺណែតកើនដល់១៨លាននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា ការប្រើប្រាស់គណនីកាបូបអេឡិចត្រូនិក បានកើនគួរឡើងឱ្យកត់សម្គាល់ ដោយកើនឡើងដល់១៧,៩លានគណនី លើសពីនេះការតភ្ជាប់ប្រព័ន្ធទូទាត់ ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ត្រូវបានជំរុញជាលំដាប់ សំដៅរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស។

លោកបានបន្ថែមថា កន្លងមកធនាគារជាតិនៃកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ ជាមួយប្រទេសថៃ និងម៉ាឡេស៊ី និងកំពុងបញ្ចប់ការតភ្ជាប់ ជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីដាក់ឱ្យដំណើរការនាពេលឆាប់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here