ប្រទេសចិនគ្រោងបោះទុនជិត៧៧ពាន់លានដុល្លារបន្ថែមលើគម្រោងបណ្តាញអគ្គិសនី

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមហ៊ុន State Grid របស់ប្រទេសចិនគ្រោងនឹងបង្កើនការវិនិយោគ នៅឆ្នាំ២០២៣ ក្រោមមូលនិធិសម្រាប់ការសាងសង់បណ្តាញអគ្គិសនី ក្នុងកម្រិតខ្ពស់បំផុតចំនួន៥២០ពាន់លានយ័ន (ប្រហែល៧៦,៨១ពាន់លានដុល្លារ)។

តួលេខនេះបានបង្ហាញពីសញ្ញានៃការកើនឡើង៤ភាគរយ បើធៀបនឹងឆ្នាំមុន ហើយជាឆ្នាំទី៤ ជាប់ៗគ្នា ដែលក្រុមហ៊ុន State Grid បានបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងវិស័យនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបានបង្ហាញថា កាលពីឆ្នាំ២០២២កន្លងទៅ ក្រុមហ៊ុនបានចំណាយប្រាក់សរុបចំនួន៥០៩,៤ពាន់លានយ័ន ក្នុងការសាងសង់បណ្តាញអគ្គិសនី និងទាក់ទាញការវិនិយោគជាង១ពាន់ពាន់លានយ័ន ចូលទៅក្នុងវិស័យនេះ។

ក្រុមហ៊ុនបណ្តាញអគ្គិសនីរដ្ឋនេះ បានអះអាងថា កិច្ចខិតខំប្រឹងប្រែងក៏នឹងត្រូវបានធ្វើឡើង ដើម្បីបង្កើនសមត្ថភាពបញ្ជូនថាមពល ឆ្លងខេត្ត និងឆ្លងតំបន់ ដល់៣០០លានគីឡូវ៉ាត់នៅឆ្នាំ២០២៥ និង៣៧០លាននៅឆ្នាំ២០៣០ ដោយអគ្គិសនី ដែលផលិតចេញពីថាមពលស្អាតមានចំនួនជាង៥០ភាគរយនៃចំនួនសរុប។

ក្រុមហ៊ុនក៏នឹងដាក់ឱ្យដំណើរការស្ថានីយ៍វារីអគ្គិសនីចំនួន៤ ហើយក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមការសាងសង់គម្រោងចំនួន៥បន្ថែមទៀត នៅឆ្នាំ២០២៣នេះ។

ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ វាបានផ្គត់ផ្គង់ថាមពល ដល់ខេត្តចំនួន២៦ តំបន់ស្វយ័ត និងក្រុងក្នុងប្រទេសចិន ដែលគ្របដណ្តប់លើប្រជាជនជាង១,១ពាន់លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here