NBC: ឧស្សាហកម្មធនាគាររបស់កម្ពុជាបន្តទទួលបានកំណើនខ្ពស់ នៅឆ្នាំ២០២២

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជា (NBC) ចេញផ្សាយនៅថ្ងៃសុក្រនេះបានឱ្យដឹងថា ឧស្សាហកម្មធនាគាររបស់កម្ពុជា បន្តទទួលបានកំណើនដ៏រ៉ឹងមាំទាំង ប្រាក់កម្ចី និងប្រាក់បញ្ញើ នៅក្នុងឆ្នាំ២០២២។

របាយការណ៍ដដែលបានបន្តថា ប្រាក់កម្ចីដែលមិនទាន់សងបានកើនឡើង២១,៧ភាគរយ ដល់៥៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ខណៈប្រាក់បញ្ញើរបស់អតិថិជន បានកើនឡើង១៥,៣ភាគរយ ដល់ទំហំ៤៥ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់កម្ចីទាំងនេះ ​ត្រូវ​បាន​ផ្តល់​ដល់​វិស័យ​សំខាន់ៗ ​ដូច​ជា ពាណិជ្ជកម្ម លំនៅដ្ឋាន សំណង់ កសិកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និង​ការ​ផលិត​ជា​ដើម។

របាយការណ៍នេះបានបញ្ជាក់ថា ទ្រព្យសកម្មបច្ចុប្បន្ន នៅក្នុងប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជា បានកើនឡើងដល់៨០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ពោលគឺកើនឡើង១៥,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រ​សា​សន៍ថា“កំណើនប្រាក់កម្ចី និងប្រាក់បញ្ញើពិតជាឆ្លុះបញ្ចាំង ពីទំនុកចិត្តសាធារណៈ ចំពោះប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជាយើង”។

លោកបានមានប្រសាសន៍នៅថ្ងៃសុក្រនេះ ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារជាតិថា “ឧស្សាហកម្មធនាគារនៅតែរ៉ឹងមាំ និងមានភាពធន់ ហើយវាបានបន្តដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាផងដែរ”។

ទន្ទឹមនឹងនេះ លោក ជា ចាន់តូ បានបន្តថា ប្រទេសកម្ពុជាបានកត់ត្រាគណនី e-wallet ចំនួន១៧,៩លានគណនី គិតត្រឹមឆ្នាំ២០២២ ដែលលើសពីចំនួនប្រជាជនកម្ពុជាចំនួន១៦លាននាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here