តម្លៃផ្ទះនៅសហរដ្ឋអាមេរិក ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន កាលពីឆ្នាំមុន

ដោយៈ សុខុម

វ៉ាស៊ីនតោន: ទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០២២ ដោយសារការដំឡើងអត្រាការប្រាក់ ដែលបានធ្វើឱ្យទីផ្សារស្ងប់ស្ងាត់ ប៉ុន្តែតម្លៃផ្ទះនៅតែហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន។

យោងតាមទិន្នន័យពីសមាគមអចលនទ្រព្យជាតិ (National Association of Realtors) ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី២០ ខែមករាបានបង្ហាញថា តម្លៃលក់ផ្ទះជាមធ្យមក្នុងឆ្នាំ២០២២ គឺស្ថិតក្នុងរង្វង់៣៨៦.៣០០ដុល្លារសម្រាប់ផ្ទះមួយ ដោយឡើងថ្លៃ១០,២% បើធៀបនឹងឆ្នាំ២០២១ ជាការឡើងថ្លៃខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៩កន្លងមក។

ទន្ទឹមនឹងនេះ ការលក់ផ្ទះបានធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីឆ្នាំ២០១៤ ដោយផ្ទះដែលលក់ចេញមាន ចំនួនត្រឹមតែ៥,០៣លានផ្ទះ ពោលគឺធ្លាក់ចុះ១៧,៨%បើធៀបនឹងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលក់ផ្ទះដែលមានស្រាប់ រួមមាន ផ្ទះសម្រាប់មួយគ្រួសាររស់នៅ ផ្ទះប្រភេទ Townhouse ខុនដូផងដែរបានធ្លាក់ចុះ១១ខែជាប់ៗគ្នា ក្នុងខែធ្នូ ទោះបីជាអត្រាកម្ចីទិញផ្ទះ  ដែលកើនឡើងលើសពី៧%ក្នុងខែវិច្ឆិកា បានធ្លាក់ចុះបន្តិចក៏ដោយ។

អ្នកទិញផ្ទះនៅក្នុងទីផ្សារបានផ្អាកទិញ ដោយសារតែតម្លៃហក់ឡើងខ្ពស់ខ្លាំង ខណៈអត្រាការប្រាក់គឺខ្ពស់ជាងទ្វេដង បើធៀបនឹងឆ្នាំ២០២១។

នៅក្នុងខែធ្នូ ការលក់បានធ្លាក់ចុះ១,៥%ពីខែវិច្ឆិកា ហើយធ្លាក់ចុះ៣៤%ធៀបនឹងឆ្នាំ២០២១។ ប៉ុន្តែតម្លៃនៅតែបន្តកើនឡើងក្នុងខែធ្នូ ជាមួយនឹងតម្លៃជាមធ្យម៣៦៦.៩០០ដុល្លារក្នុងផ្ទះមួយ ដោយឡើងថ្លៃ២,៣%បើធៀបនឹងឆ្នាំ២០២១៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here