ផ្សារហ៊ុនអាស៊ីហក់ឡើងថ្លៃ ខណៈតម្លៃប្រាក់ដុល្លារកំពុងដាំក្បាលចុះខ្លាំង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុនអាស៊ីភាគច្រើនបានហក់ឡើងខ្ពស់ នៅថ្ងៃសុក្រនេះ ខណៈពេលដែលប្រាក់ដុល្លារអាមេរិកបានដាំក្បាលចុះខ្លាំង ចាប់តាំងពីខែឧសភា ឆ្នាំ២០២២។

ក្រុមវិនិយោគិនក៏មានការព្រួយបារម្ភអំពីហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចសកល ខណៈ ដែលធនាគារកណ្តាលអាមេរិកកំពុងបន្តបង្កើនអត្រាការប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាការប្រាក់ប័ណ្ណរតនាគារ របស់សហរដ្ឋអាមេរិក នៅតែបន្តកើនឡើងក្នុងទីក្រុងតូក្យូ បន្ទាប់ពីបានស្ទុះងើបឡើងវិញ ពីកម្រិតទាប ក្នុងរយៈពេល៤ខែពេញមួយយប់។

អត្រាការប្រាក់សញ្ញាប័ណ្ណ របស់រដ្ឋាភិបាលជប៉ុន បានបន្តដាំក្បាលចុះ ពីរថ្ងៃ បន្ទាប់ពីធនាគារកណ្តាលជប៉ុនបានប្រឆាំងនឹងសម្ពាធវិនិយោគិន ដើម្បីបន្ធូរបន្ថយការគ្រប់គ្រងខ្សែកោងផលចំណេញ ពីការវិនិយោគលើសញ្ញាប័ណ្ណបន្ថែមទៀត។

ផ្សារហ៊ុន Nikkei របស់ជប៉ុនបានហក់ឡើងថ្លៃ០,១៦ភាគរយ ខណៈផ្សារហ៊ុន Benchmark របស់អូស្រ្តាលីបានហក់ឡើងខ្ពស់ជាងមុន០,០៩ភាគរយ ទោះបីជាផ្សារហ៊ុន Kospi របស់កូរ៉េខាងត្បូងដាំក្បាលចុះ០,២៤ភាគរយយ៉ាងណាក្តី។

ផ្សារហ៊ុន Hang Seng របស់ហុងកុងហក់ឡើងថ្លៃរហូតដល់៦២០,៧៥ភាគរយ ចំណែកផ្សារហ៊ុន Blue Chips បានហក់ឡើងថ្លៃ០,៣២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here