កម្ពុជាជាសមាជិកទី៧របស់អាស៊ានដែលបានបោះផ្សាយ សញ្ញាប័ណ្ណបៃតង

   ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ប្រទេសកម្ពុជាបានក្លាយជាសមាជិកមួយ នៃសហគមន៍សេដ្ឋកិច្ខអាស៊ាន ដែលបានបោះផ្សាយសញ្ញាប័ណ្ណបៃតង ដើម្បីចូលរួមលើ​ការទទួលខុសត្រូវសង្គម។

យោងតាមការស្រាវជា្រវរបស់អង្គការគំនិតផ្តួចផ្តើម សញ្ញាបណ្ណអាកា​សធាតុ ឬជាភាសាអង់គ្លេសហៅថា Climate Bond Initiative ចេញផ្សាយរបាយការណ៍ស្តីពី ស្ថានភាពឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព ក្នុងឆ្នាំ២០២១ បានបង្ហាញថា ក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង១០ មានតែប្រទេសសឹង្ហ​បុរី ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមប៉ុណ្ណោះ កំពុងបង្ហាញការចូលរួមកាន់តែច្រើនឡើង ពីវិស័យឯកជន ក្នុងការបោះផ្សា​យសញ្ញាបណ្ណបៃតង ដើម្បីកៀរគរទុនពង្រីកប្រតិបត្តការ អាជីវកម្មរបស់ពួកគេ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមរបាយការណ៍ មានតែប្រទេសសឹង្ហបុរីប៉ុណ្ណោះ ដែលនាំមុខគេលើការបោះផ្សាយសញ្ញាបណ្ណបៃតង ក្នុងតំបន់អាស៊ាន នារយៈពេល៦ឆ្នាំចុងក្រោយនេះ ដែលគិតចាប់ពីឆ្នាំ២០១៦ រហូតដល់មកដល់ដំណាច់ឆ្នាំ ២០២១។ សញ្ញាបណ្ណបៃតង ឬមូលបត្របំណុលបៃតង ស្ថិតក្នុងចំណោមឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព ដែលរួមមានសញ្ញា​បណ្ណ​បៃតង ​សញ្ញា​បណ្ណសង្គម និងសញ្ញា​បណ្ណ​និរន្តរភាព ឬជាភាសាអង់គ្លេស Green, Social and Sustainable bonds។​

របាយការណ៍បានបញ្ជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបៃតង ក្នុងប្រ​ទេសសមាជិកអាស៊ានទាំង៦ មាន​ចំណែកដល់ទៅ៧០ភាគរយ​ នៃការកៀគរទុនតាមរយៈឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព ដែលមានទំហំទឹកប្រាក់សរុ​បប្រមាណ៥៤ពាន់លានដុល្លារអាមេរិក ដែលគិតត្រឹម​ដំណាច់ឆ្នាំ២០២១៕ ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here