សមាគមចំនួនបីប្រកាសអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពេញលេញ

ដោយ៖ សហការី

ភ្នំពេញ៖ ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តពេញលេញជាផ្លូវការ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣នេះ​ ដោយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេក​វិទ្យានៃកម្ពុជា។

ក្រមប្រតិបត្តិបានប្រកាសដាក់ឱ្យអនុវត្តបណ្តោះអាសន្នកាលពីខែមីនា ឆ្នាំ២០២២សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ ដោយត្រូវបានផ្តួចផ្តើម និងដាក់ឱ្យអនុវត្តស្របទៅនឹងយុទ្ធសាស្រ្តជាតិ​ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដើម្បីធានាពីការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុមាននិរន្ទរភាព ភាពធន់ លើកកម្ពស់និងពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ និងធ្វើឱ្យប្រសើរឡើងនូវក្រមសីលធម៌ និងវីជ្ជាជីវៈសម្រាប់គ្រឹះស្ថាធនាគារ និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ដែរថា បន្ទាប់ពីក្រម​ប្រតិបត្តិត្រូវ​បានដាក់ឱ្យអនុវត្តសាកល្បងជិតមួយឆ្នាំមកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រម តាមរយៈសិក្ខាសាលាថ្នាក់តំបន់ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ស្តីពីការពង្រឹងសមត្ថភាព គ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here