វៀតណាមកំណត់គោលដៅនាំចេញឈើ និងផលិតផលព្រៃឈើឱ្យឈានដល់១៧,៥ពាន់លានដុល្លារក្នុងឆ្នាំនេះ

ដោយៈ សុខុម

ហាណូយៈ ទោះបីជាមានការលំបាកច្រើនយ៉ាងណាក្ដី ក៏ការនាំចេញឈើ និងផលិតផលព្រៃឈើរបស់វៀតណាម នៅតែឈានដល់គោលដៅកំណត់១៦,៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។

ដោយសារសន្ទុះនេះនៅតែបន្ត ឧស្សាហកម្មនេះបានកំណត់គោលដៅនាំចេញ ឱ្យឈានដល់១៧,៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។

លោក Tran Thanh Binh ដែលជាមន្ត្រីមកពីនាយកដ្ឋាននាំចេញ និងនាំចេញនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលើកឡើងថា ឧស្សាហកម្មឈើ ក៏ដូចគ្រប់វិស័យពាណិជ្ជកម្មដែរ គឺមិនអាចជៀសផុតការលំបាកនោះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហេតុផលគឺថា វិបត្តិកូវីដ-១៩ ស្ថានភាពនយោបាយ និងអតិផរណាខ្ពស់ដែលមកពីទីផ្សារអាមេរិក និងទីផ្សារសំខាន់ៗរបស់សហភាពអឺរ៉ុបធ្វើឱ្យអាជីវកម្មនានាពិបាក ក្នុងការចុះហត្ថលេខាទទួល និងបំពេញតម្រូវការបញ្ជាទិញ។

ការលំបាកទូទៅដែលបណ្ដាសហគ្រាស ក្នុងឧស្សាហកម្មឈើជួបប្រទះ គឺថ្លៃដើមខ្ពស់ និងការឡើងថ្លៃ ដែលការប្រកួតប្រជែងនៃទំនិញ រួមទាំងឈើផងធ្លាក់ចុះ។

ការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងរូបិយវត្ថុក៏ធ្វើឱ្យផលិតកម្មឈើ បាត់បង់អត្ថប្រយោជន៍ប្រកួតប្រជែងរបស់ខ្លួនផងដែរ។

ការកើនឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស ធ្វើឱ្យការចំណាយមូលធនកើនឡើងខ្ពស់ និងបង្កហានិភ័យរាំងស្ទះ ការផ្គត់ផ្គង់វត្ថុធាតុដើម និងខ្សែសង្វាក់តម្លៃសម្រាប់ឧស្សាហកម្មឈើ។

កត្តាជំរុញដ៏សំខាន់មួយ នៃការនាំចេញគឺការពង្រីក ការនាំចេញនៅក្នុងប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។

លោក Ngo Sy Hoai អគ្គលេខាធិការនៃសមាគមឈើ និងផ​លិតផលព្រៃឈើវៀតណាម (VIETFOREST) គូសបញ្ជាក់ថា សហរដ្ឋអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុប និងកូរ៉េខាងត្បូង គ្របដណ្ដប់ជិត១៥,៥ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៩១% នៃតម្លៃនាំចេញផលិតផលឈើសរុប៕  Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here