ដៃគូអភិវឌ្ឍន៍ចំនួន៥លើកឡើងពីការផ្គត់ផ្គង់ទឹកស្អាត អនាម័យនិងអភិវឌ្ឍន៍ប្រព័ន្ឋប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងសៀមរាប

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងដៃគូអភិវឌ្ឍន៍ចំនួន៥បានបើក កិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ស្ថិតក្រោមឥណទានសម្ប​ទានរបស់ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍នានា។

ដៃគូអភិវឌ្ឍន៍ទាំងនោះ បាននិងកំពុងអនុវត្តន៍ និងបទបង្ហាញអំពីលទ្ធផលការសិក្សាសមិទ្ធលទ្ធភាព លើការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងសៀម​រាប ខេត្តសៀមរាប។

កិច្ចប្រជុំនេះ ដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកពិន ប្រាកដអភិបាលរងខេត្តសៀមរាប។

ដៃគូអភិវឌ្ឍន៍ទាំងនោះរួមមានដូចជា ក្រសួងដែនដី ហេដ្ឋារចនាស   ម្ព័ន្ធ និង ដឹកជញ្ជូន ជប៉ុន(MLIT Japan) ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិEDCF Korea ដែលកំពុងអនុវត្តន៍ និងសិក្សា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយកគម្រោង ប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក-លោកស្រីចៅសង្កាត់ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បទបង្ហាញរបស់តំណាងអង្គភាពគ្រប់គ្រង គម្រោងនីមួយៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តោតជាសំខាន់លើការចែករំលែកព័ត៌មាន សាវតា ទំហំការងារ វឌ្ឍនភាពនៃការសិក្សា និងការអភិវឌ្ឍគម្រោង ព្រមទាំងចំនុចខ្វះខាត បញ្ហាប្រឈមមួយចំនួន និងមានការចូលរួមសួរ-ឆ្លើយ ផ្តល់មតិយោបល់យ៉ាងផុសផុល។

ថ្លែងក្នុងឱកាសនោះ លោករស់ វណ្ណា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការគាំទ្រពី រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ទៅតាមដំណាក់កាលវដ្តនៃគម្រោង និងអង្គភាពគ្រប់គ្រងគម្រោង និងបានផ្តល់អនុសាសន៍ណែនាំ ឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ សហការគ្នាឱ្យបានជិតស្និទ្ធបន្ថែមទៀត ជាពិសេស ចែករំលែកផែនការគម្រោងអភិវឌ្ឍន៍ នៃអង្គភាពគ្រប់គ្រងគម្រោងឱ្យគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយនូវចំនុចឆកល្វែង និងភាពមិនច្បាស់លាស់ ព្រមទាំងគ្រប់គ្រងគម្រោងនីមួយៗឱ្យបានល្អ ដើម្បីធានាដល់ការអនុវត្តន៍ គម្រោងប្រព្រឹត្តទៅដោយរលូន។

លោកក៏បានណែនាំឱ្យ អង្គភាពគ្រប់គ្រងគម្រោងចុះ ពិនិត្យដល់ទីតាំងគម្រោងដែលមានបញ្ហា និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីឈានដល់ការសម្រេចគោលបំណងគម្រោង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here