រដ្ឋាភិបាលកូរ៉េប្រកាសកែសម្រួលការយកពន្ធលើអចលនទ្រព្យ

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនគ្រោងធ្វើកំណែទម្រង់បទប្បញ្ញត្តិពន្ធ លើទីផ្សារអចលនទ្រព្យ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន ស្របពេលមានការកើនឡើងថ្លៃដើមកម្ចី។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា នៅក្រោមផែនការនេះ ប្រទេសកូរ៉េខាងត្បូង នឹងអនុញ្ញាតឱ្យអ្នកមានផ្ទះចំនួន២បង់ពន្ធតិចជាងមុន ប្រសិនបើពួកគេបោះចោលផ្ទះមួយ ក្នុងចំណោមផ្ទះទាំង២នោះ ស្របពេលមានការធ្លាក់ចុះនៃទីផ្សារលំនៅដ្ឋាន។

ម្ចាស់ផ្ទះទាំងនេះ នឹងមិនជាប់ពន្ធធ្ងន់ជាងនេះទេ ប្រសិនបើពួកគេបោះបង់ផ្ទះមួយ ក្នុងចំណោមផ្ទះចំនួន២ ក្នុងរយៈពេល៣ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលគ្រោងនឹងពន្យាពេលផុតកំណត់ សម្រាប់ម្ចាស់ផ្ទះជាច្រើន ដើម្បីជៀសវាងការបង់ពន្ធ លើប្រាក់ចំណូលផ្ទេរកម្មសិទ្ធិកាន់តែធ្ងន់ នៅពេ លដែលពួកគេលក់អចលនទ្រព្យ រហូតដល់ខែឧសភា ឆ្នាំ២០២៤ផងដែរ។

ក្រសួងហិរញ្ញវត្ថុបានបន្ថែមថា ប្រទេសកូរ៉េខាងត្បូង ក៏បានប្តេជ្ញាផ្តល់ឥណទានពន្ធលើការជួលប្រចាំខែ សម្រាប់ផ្ទះណា ដែលមានតម្លៃ៤០០លានវ៉ុន(៣២២.០០០ដុល្លារ) និងទាបជាងនេះ ដែលកើនឡើងពីកម្រិតអតិបរមាបច្ចុប្បន្នចំនួន៣០០លានវ៉ុន។

សំណុំនៃវិធានការចុងក្រោយបំផុតនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថែមភាពរឹងមាំដល់ទីផ្សារលំនៅដ្ឋាន ដែលរងផលប៉ះពាល់ ដោយ សារតម្លៃប្រាក់កម្ចីកំពុងកើនឡើងយ៉ាងខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here