ពលរដ្ឋរុស្ស៊ីសម្រុកទិញផ្ទះនៅឌូបៃ ដោយធ្វើឱ្យការលក់អចលនទ្រព្យក្នុងទីក្រុងនេះកើនឡើងខ្ពស់មិនធ្លាប់មាន

ដោយៈ សុខុម

ឌូបៃ: ប្រជាពលរដ្ឋរុស្ស៊ី បានសម្រុកទិញអចលនច្រើនជាងគេបំផុតនៅក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត កាលពីឆ្នាំមុន នៅពេលទីក្រុងនេះ បានក្លាយជាជម្រកដ៏មានសុវត្ថិភាព ចំពេលស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោក ស្ថិតក្នុងភាពមិនប្រាកដប្រជា។

យោងតាមទីភ្នាក់ងារអចលនទ្រព្យ Betterhomes បង្ហាញថា ជនជាតិរុស្ស៊ី មានចំណាប់អារម្មណ៍ លើអចលនទ្រព្យក្នុងទីក្រុងឌូបៃ កាន់តែច្រើនឡើង បន្ទាប់ពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ខណៈប្រទេសរុស្ស៊ីបានប្រ​ឈមមុខ នឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង ដែលធ្វើឱ្យតម្លៃផ្ទះ និងចំនួននៃការលក់ធ្លាក់ចុះ ដល់កម្រិតទាបបំផុតមិនធ្លាប់មាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកតាមទីភ្នាក់ងារអចលនទ្រព្យ Betterhomes ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃបានឱ្យដឹងថា ទីក្រុងនេះបានចុះបញ្ជី ប្រតិបត្តិការលក់លំនៅដ្ឋានច្រើនជាង៨៦.០០០យូនីតកាលពីឆ្នាំមុន បើធៀបនឹង៨០.០០០យូនីតដែលលក់បានក្នុងឆ្នាំ២០០៩។

តួលេខផ្លូវការបង្ហាញថា អចលទ្រព្យដែលត្រូវបានលក់ចេញ កាលពីឆ្នាំមុន មានតម្លៃសរុបរហូតដល់ប្រមាណ៥៦,៦ពាន់លានដុល្លារ ដោយកើនឡើងរហូតដល់ទៅជិត៨០% បើធៀបនឹងឆ្នាំ២០២១។ ទន្ទឹមនេះតម្លៃលំនៅដ្ឋាន បានធ្លាក់ពី២១%ក្នុងឆ្នាំ២០២១ មកនៅត្រឹម១១%ក្នុងឆ្នាំ២០២២។

ទីផ្សារអចលនទ្រព្យនៅទីក្រុងឌូបៃ ក៏មិនខុសគ្នាពីទីផ្សារពិភពលោកប៉ុន្មាននោះដែរ ដោយតម្លៃផ្ទះបានធ្លាក់ចុះ ស្របពេលអត្រាការប្រាក់ហក់ឡើង ហើយទស្សនវិស័យកំណើនស្ថិតក្នុងភាពងងឹតឈឹង៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here