សម្តេចតេជោលើកឡើងពីសក្តានុពលទំនិញកម្ពុជាដែលអាចនាំចេញ ទៅកាន់ប្រទេសម៉ាល់ឌីវ

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញ  ឱ្យមានការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាល់ឌីវ តាមរយៈការនាំចេញ និងការនាំចូល នូវទំនិញសក្តានុពលខ្ពស់មួយចំនួន ជាពិសេសអង្ករដ៏ឈ្ងុយឆ្ងាញ់របស់កម្ពុជា។

ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នា ពីប្រទេសម៉ាល់ឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ដោយសារតែអង្កររបស់កម្ពុជាល្បីល្បាញ ជាប់លេខ១ រយៈពេលពេល៥ដងគឺមានលទ្ធភាពខ្ពស់ ក្នុងការនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវ សម្រាប់បម្រើឲ្យប្រជាជនម៉ាល់ឌីវផង និងសម្រាប់ភ្ញៀវទេសចរ មកកម្សាន្តនៅម៉ាល់ឌីវផងដែរ។

សម្តេចតេជោបន្ថែមទៀតថា ក្រៅពីអង្ករកម្ពុជា នៅមានកសិផលផ្សេងទៀត ដូចជាស្វាយចន្ទី ចេក ស្វាយ និងសម្លៀកបំពាក់ ដែលអាចឲ្យកម្ពុជានាំចូលមកម៉ាល់ឌីវបានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោបានថ្លែងថា “យើងពិនិត្យជាមានលទ្ធភាព ពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារតែកម្ពុជាមាននូវទំនិញ ដែលអាចនាំចូលមកម៉ាល់ឌីវ ដូចជា អង្ករ និងវិស័យកសិកម្មដទៃ ដែលមិនមែនគ្រាន់តែ ដែលមិនមែនគ្រាន់តែសម្រាប់ប្រជាជនម៉ាល់ឌីវទេ ប៉ុន្តែសម្រាប់វិស័យទេសចរ ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវ ដោយសារអង្ករកម្ពុជា ស្ថិតក្នុងអង្ករដែលជាប់លេខ១ លើពិភពលោកចំនួន៥ដង”។

សម្តេចបានបន្តថា “សង្ឃឹមថា អង្ករនេះនឹងទទួលបានការពេញនិយម សម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់អ្នកទេសចរណ៍ ដែលមកទស្សនកិច្ចនៅទីនេះ។ ស្វាយចន្ទី ចេក ស្វាយ ឬក៏ផ្នែកដទៃទៀត ដែលអាចបម្រើ  ឲ្យវិស័យទេសចរណ៍ ដែលគេមកទទួលទាននៅម៉ាល់ឌីវ អាចនាំចេញពីកម្ពុជាមកបាន ហើយក្រៅពីនោះនៅមាន សម្លៀកបំពាក់ យើងជាប្រទេស ដែលផលិតសម្លៀកបំពាក់ ដែលម៉ាល់ឌីវអាចបញ្ជាទិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here