ឥណ្ឌាលើកទឹកចិត្តអ្នកធុរកិច្ចក​ម្ពុជា ដែលមានបំណងចង់ចាប់ដៃគូពាណិជ្ជកម្មនៅប្រទេសរបស់ខ្លួន

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា គណៈកម្មការរៀបចំពិព័រណ៍ពាណិជ្ជកម្ម The ELECRAMA Exhibition 2023 នៃប្រទេសឥណ្ឌា នឹងផ្តល់ការចំណាយលើសំបុត្រយន្តហោះ ទៅមកកម្ពុជា-ឥណ្ឌា កន្លែងស្នាក់នៅរយៈពេល៣យប់ ៤ថ្ងៃ ទាំងការហូបចុក និងការធ្វើដំណើរក្នុងស្រុកសម្រាប់ភ្ញៀវជាអ្នកទិញ ដែលមានបំណងជួបចរចារចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករឥណ្ឌា។

យោងតាមសេចក្តីជូនដំណឹងស្ដីពី រៀបចំព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្ម The ELECRAMA Exhibition 2023 ក្រសួងពាណិជ្ជកម្ម ធ្វើការជម្រាបជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសាធារណៈជនទូទៅឲ្យបានជ្រាបថា ព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹ​ត្តទៅចាប់ពីថ្ងៃទី១៨ ដល់២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌា អមដោយជំនួបពាណិជ្ជកម្មរវាងអ្នកលក់ និងអ្នកទិញ លើកទី៦”ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិព័រណ៍ពាណិជ្ជកម្មនេះ ផ្តោតលើសម្ភារៈពាក់ព័ន្ធនឹង វិស័យថាមពល និងអគ្គីសនី ដោយគណៈកម្មការរៀបចំពិព័រណ៍ នឹងផ្តល់ការចំណាយលើសំបុត្រយន្តហោះទៅមកកម្ពុជា-ឥណ្ឌា កន្លែងស្នាក់នៅ (៣យប់ ៤ថ្ងៃ) ការហូបចុក និងការធ្វើដំណើរក្នុងស្រុក សម្រាប់ភ្ញៀវជាអ្នកទិញ ដែលមានបំណងជួបចរចារ ចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករឥណ្ឌា។

សេចក្តីជូនដំណឹងដដែលបានបន្តថា ចំពោះភ្ញៀវដែលមិនមែនជាអ្នកទិញ តែចង់ចូលទស្សនាពិព័រណ៍ត្រូវរ៉ាប់រង ការចំណាយដោយខ្លួនឯងទាំងស្រុង។

ក្រសួងពាណិជ្ជកម្ម ក៏បានអញ្ជើញ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនសហគ្រាស និងសាធារណៈជនទូទៅ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនឥណ្ឌា សូមទាក់ទងមកនាយ​​កដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here