ប្រទេសជប៉ុន​គ្រោងសាកល្បង​ផ្លូវ​ដឹកជញ្ជូន​ថ្មី​ ស្របពេល​មានអស្ថិរភាព​នៃខ្សែសង្វាក់​ផ្គត់ផ្គង់​សកល

ដោយ: គង់ លាងហួរ

តូក្យូ: រដ្ឋាភិបាលជប៉ុន គ្រោងធ្វើការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីសាកល្បងផ្លូវផ្គត់ផ្គង់អន្តរជាតិថ្មី ឱ្យបានឆាប់នៅខែមីនា ឆ្នាំ២០២៣នេះ ដើម្បីធ្វើពិពិធកម្មជម្រើសនៃការដឹកជញ្ជូនទំនិញ។

ផែនការនេះ មានគោលបំណងឆ្លើយតប ទៅនឹងអស្ថិរភាពនៃខ្សែស    ង្វាក់ផ្គត់ផ្គង់នាពេលថ្មីៗនេះ ដែលគូសបញ្ជាក់ដោយជំងឺរាតត្បាត និងស    ង្រ្គាមនៅអ៊ុយក្រែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងព្រឹត្តិការណ៍អន្តរជាតិ ដែលបណ្តាលឱ្យមានការពន្យារពេល និងការកើនឡើងនៃថ្លៃដឹកជញ្ជូន ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន គ្រោងធានានូវប្រព័ន្ធដឹកជញ្ជូន ដែលអាចទុកចិត្តបាន ដោយរៀបចំការដឹកជញ្ជូនជំនួស និងបណ្តាញរថភ្លើងទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប។

ការយឺតយ៉ាវក្នុងការដឹកជញ្ជូនទំនិញអន្តរជាតិ អាចនាំឱ្យមានកង្វះខាតវត្ថុធាតុដើម និងទំនិញ ហើយការកើនឡើងថ្លៃដើម នៃការដឹកជញ្ជូនទំនិញក៏អាចជំរុញឱ្យតម្លៃផលិតផល ដែលប្រើប្រាស់ជាទូទៅជាច្រើនហក់ឡើងថ្លៃផងដែរ។

នៅក្នុង​ចំណោម​វិស័យ​ ដែល​ក្រសួង​ដឹកជញ្ជូន ​នឹង​ស៊ើបអង្កេត​ក្រោម​គម្រោង​នេះ​រួមមាន បញ្ហា​ចំណាយ ពេលវេលា និង​បញ្ហា​គយ។

ក្រសួងកំពុងជ្រើសរើសក្រុមហ៊ុនជប៉ុន រួមទាំងក្រុមហ៊ុនដឹកទំនិញ និងអាជីវកម្មដឹកជញ្ជូន ដើម្បីចូលរួមក្នុងការសាកល្បងដឹកជញ្ជូន ដោយមានការគាំទ្រពីរដ្ឋាភិបាល ចំនួន១លានយ៉េន(៧.៨០០ដុល្លារ)សម្រាប់ការដឹកជញ្ជូនចំនួន១។

ទោះបីជាការរំខានដល់ប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ កំពុងធូរស្រាលយ៉ាងណាក្តី ប៉ុន្តែក្រសួងដឹកជញ្ជូននៅតែរក្សាថា “វាមានសារៈសំខាន់ក្នុងការធានាបាននូវផ្លូវផ្លាស់ប្តូរបន្ថែម ក្នុងករណីមានអាសន្ន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here