អាជ្ញាធរខេត្តមណ្ឌលគិរីពង្រីកហេដ្ឋារចនាសម្ព័ន្ឋដល់មូលដ្ឋាន

   ដោយៈ គង់ ម៉ាលីនណា

       មណ្ឌលគិរីៈ អាជ្ញាធរខេត្តមណ្ឌលគិរី បានពង្រីកការវិនិយោគលើ​ហេ ដ្ឋារចនាសម្ព័ន្ឋចាំបាច់ ដើម្បីសម្រួលដល់សហគមន៍មូលដ្ឋាន ងាយស្រួលក្នុងការធ្វើដំណើរ។

យោងតាមផេកផ្លួវការរបស់រដ្ឋបាលខេត្ត បានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ រស់នៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ មានការអបអរសាទរយ៉ាងខ្លាំង ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានធ្វើការអភិវឌ្ឍផ្លូវបេតុង១ខ្សែ មានប្រវែង២.៣៥០ ម៉ែត្រ បន្តពីរផ្លូវបេតុងចាស់ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៧៦A ដល់ភូមិពូតាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្លូវ១ខ្សែនេះជាសមិទ្ធផលថ្មីមួយទៀត ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោកថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុងសែនមនោរម្យគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here