វិបត្តិបរិស្ថានបានធ្វើឲ្យរដ្ឋធានីឥណ្ឌាដាក់បម្រាមលើការបើកបរយានជំនិះ

 ដោយៈ ម៉ាលីនណា

       ឥណ្ឌាៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសនេះ បានរាយការណ៍ថា កម្រិតនៃការបំពុលខ្យល់ នៅក្នុងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានប្រែក្លាយទៅជាស្ថានភាពធ្ងន់ធ្ងរ ដែលជំរុញឱ្យអាជ្ញាធរក្នុងតំបន់ ដាក់ការទប់ស្កាត់លើយានយន្តមួយចំនួន រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។

ក្រុមប្រឹក្សាត្រួតពិនិត្យ ការបំពុលបរិយាកាសថ្នាក់កណ្តាល (CPCB) បានឱ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់ទាំងមូល (AQI) ប្រែទៅជាធ្ងន់ធ្ងរនៅចំនួន៤៤៤។ ទន្ទឹមគ្នា រដ្ឋាភិបាលក្នុងតំបន់ ដោយមើលឃើញពីគុណភាពខ្យល់កាន់តែអាក្រក់នៅទីក្រុងដេលី បានសម្រេចដាក់បម្រាមបណ្តោះអាសន្នលើការបើកបររថយន្តប្រើសាំង BS-III និងម៉ាស៊ូត BS-IV នៅក្នុងរដ្ឋធានីជាតិចាប់ពីថ្ងៃអង្គារសប្តាហ៍នេះទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកលើភាពធ្ងន់ធ្ងរ នៃសន្ទស្សន៍គុណភាពខ្យល់ទាំងមូល (AQI) របស់ទីក្រុងដេលី អ្នកជំនាញផ្នែកសុខភាពបានណែនាំអ្នកស្រុក ឱ្យបញ្ឈប់សកម្មភាពនៅខាងក្រៅនៅពេលព្រឹកព្រលឹម និងក្រោយពេលថ្ងៃលិច ក្រៅពីជៀសវាងការធ្វើលំហាត់ប្រាណយូរ ឬខ្លាំងពេក។

យោងតាមក្រុមប្រឹក្សាត្រួតពិនិត្យ ការបំពុលបរិយាកាសថ្នាក់កណ្តាល (CPCB) និងសន្ទស្សន៍គុណភាពខ្យល់ទាំងមូល (AQI) ចន្លោះចំនួន ០ ដល់៥០ ត្រូវបានចាត់ទុកថា “ល្អ” ចន្លោះពី ៥១ ដល់១០០ “ល្អខ្លាំង” ហើយចន្លោះ១០១ ដល់២០០ “មធ្យម” ចន្លោះពី២០១ ដល់៣០០ “ខ្សោយ” ចន្លោះពី៣០១ ដល់៤០០ “ខ្សោយខ្លាំង” និងចន្លោះ ៤០១ ដល់ ៥០០ “ធ្ងន់ធ្ងរ” ហើយលើសពី៥០០គឺធ្ងន់ធ្ងរខ្លាំង បូករួមនឹងការប្រកាសអាសន្ន។ ការបំពុលខ្យល់បន្តកាន់តែអាក្រក់ នៅក្នុងទីក្រុងញូវដែលី ហើយវាកាន់តែធ្ងន់ធ្ងរឡើងក្នុងអំឡុងរដូវរងា៕ ប្រភព ស៊ីនហួរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here