លោកជា ចាន់តូបន្តលើកទឹកចិត្តDCRIសិក្សាស្រាវជ្រាវបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងសេដ្ឋកិច្ចកម្ពុជា

ដោយៈ ដែន និស្ស័យ

       ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានលើកទឹកចិត្តឱ្យ វិទ្យាស្ថាន CDRI បន្តអភិវឌ្ឍការងារសិក្សាស្រាវជ្រាវបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហាប្រឈមផ្សេងៗ ដែលសេដ្ឋកិច្ចកម្ពុជាបាន និងកំពុងជួបប្រទះ។

លោកលើកឡើងបែបនេះ ក្នុងសប្តាហ៍មុន ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងនាមជាប្រធានកិត្តិយសនៃវិទ្យាស្ថាន CDRI។

លោកជា ចាន់តូបានបន្តថា ការសិក្សានេះ សំដៅផ្តល់ជាធាតុចូលបន្ថែមដល់រាជរដ្ឋាភិបាល ក៏ដូចជា ដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ក្នុងការបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយភាពធន់និងចីរភាព ។ លើសពីនេះ ឯកឧត្តម ក៏បានស្នើសុំភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការល្អ និងគាំទ្រដល់វិទ្យាស្ថាន CDRI ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនាមជាប្រធានកិត្តិយសនៃវិទ្យាស្ថាន CDRI លោកទេសាភិបាល បានថ្លែងសុន្ទរកថា អបអរសាទរនិងកោតសរសើរ ចំពោះសមិទ្ធផលដែលវិទ្យាស្ថាន CDRI សម្រេចបាន ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមក តាមរយៈការងារស្រាវជ្រាវផ្នែកគោលនយោបាយ ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

វិទ្យាស្ថាន CDRI ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩១ ដោយលោកស្រី Eva Mysliwiec ជាមួយនឹងការគាំទ្ររបស់លោក ជា ចាន់តូ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងផែនការ ដែលបានផ្តល់ទីតាំងជាការិយាល័យ។ បន្ទាប់មក ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងផែនការបានផ្តល់ជាទីតាំងបច្ចុប្បន្នដល់CDRI ដើម្បីដំណើរការសកម្មភាពរបស់ខ្លួនរហូតមកដល់សព្វថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here