រដ្ឋមន្រ្តីពាណិជ្ជកម្មផ្តល់អនុសាសន៍គន្លឹះដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមខាងមុខនេះ

ដោយ: សហការី

 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងឈានដល់នាខែឧសភាខាងមុខនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) បានអំពាវនាវដល់កីឡាករ កីឡាការិនី ត្រូវថែរក្សាសុខភាពឲ្យបានល្អ បង្កើនសម្ថតភាពឱ្យកាន់តែខ្លាំង ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះលើដៃគូរប្រកួត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ាន សូរស័ក្តិ នៅក្នុងពិធីជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ-មន្រ្តី សហព័ន្ធ និងគ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) កាលពីរសៀលថ្ងៃទី៩ ខែមករាកន្លងទៅនេះ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតជាច្រើនកន្លងមក ក៏ដូចជាការចូលរួមកម្មវិធីប្រកួតកម្រិតអន្តរជាតិនានា ពិតជាបានផ្តល់ឱកាសឱ្យកីឡាករ-កីឡាការិនីយើង បានបញ្ចេញនូវទេពកោសល្យ និងជាការវាស់ស្ទង់នូវសមត្ថភាពបច្ចេកទេស ដែលបានខិតខំហ្វឹកហាត់នាពេលកន្លងមក។

លោកបានមានប្រសាសន៍ថា ជ័យជម្នះ ដែលទទួលបានកន្លងមកនេះ គឺជាបទពិសោធន៍មួយដ៏ល្អសម្រាប់កីឡាករ កីឡាការិនី ដើម្បីត្រៀមលក្ខណៈតម្រង់ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោករដ្ឋមន្រ្តី បានលើកឡើងបន្តថា ជាការកត់សម្គាល់ នាពេលបច្ចុប្បន្នប្រភេទកីឡានេះនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រជាបណ្តើរៗពីមហាជន ទន្ទឹមគ្នានេះសមត្ថភាពរបស់កីឡាករកីឡាការិនី ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាអាទិ៍ក្នុងការចូលរួមពីរកីឡាករ ជាយុវជនដែលជាថ្នាល និងជាកម្លាំងចលករ ជាយុទ្ធសាស្ត្រទៅថ្ងៃអនាគត។

ក្នុងឱកាសនោះ ដើម្បីឱ្យប្រភេទកីឡាទូកនាគ កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់ អាចចូលរួមប្រកួតប្រជែងទទួលបានលទ្ធផលល្អ លោកបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដូចជា ត្រូវរៀបចំផែនយុទ្ធសាស្ត្រការងារ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ត្រូវរៀបចំឱ្យមានធនធាន និងសម្ភារៈហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ប្រចាំថ្ងៃ របស់កីឡាករ-កីឡាការិនី ត្រូវពង្រឹងរចនា

សម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ដោយផ្តោតសំខាន់លើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗប្រកបដោយការយកចិត្តទុកដាក់ និងភាពទទួលខុសត្រូវខ្ពស់ ត្រូវពង្រឹង សមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាពសមស្របតាមស្តង់ដារបច្ចេកទេស ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភនានាបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន ត្រូវជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន សាធារណជន ជាតិ-អន្តរជាតិ ឱ្យកាន់តែច្រើនបន្ថែមទៀត និងត្រូវបង្កើនកិច្ចសហការទំនាក់ទំនងជាមួយសារព័ត៌មាន ដើម្បីឱ្យជួយបំផុសនិយមន័យកីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះគឺ កីឡារស់ក្នុងសន្តិភាព និងអរគុណសន្តិភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here