ក្រុមហ៊ុនអាល្លឺម៉ង់ប្រមាណ៤០ភាគរយអាចប្រឈមការដាំក្បាលចុះនៅក្នុងឆ្នាំ២០២៣

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ (IW) បានបង្ហាញថា បណ្តាក្រុមហ៊ុនអាល្លឺម៉ង់ចំនួន៤ ក្នុងចំណោម១០ក្រុមហ៊ុន រំពឹងថាអាជីវកម្មនឹងធ្លាក់ចុះ នៅឆ្នាំ២០២៣នេះដោយបន្ទោសលើតម្លៃថាមពលខ្ពស់ បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្រ្គាមកំពុងបន្តនៅអ៊ុយក្រែន។

ហានិភ័យនៃការខ្វះខាតឧស្ម័ន នៅក្នុងរដូវរងា ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ លែងមានដូចកាលពីរដូវក្តៅឆ្នាំ២០២២ទៀតហើយ ខណៈតម្លៃថាមពលក៏បានធ្លាក់ចុះចាប់តាំងពីពេលនោះមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី តម្លៃថាមពលនៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយការរអាក់រអួលផលិតកម្មមិនអាចបដិសេធបាននោះទេ។

ជាងនេះទៅទៀត វានឹងកាន់តែច្បាស់នៅក្នុងដំណើរនៃឆ្នាំ២០២៣ ថាតើការផ្គត់ផ្គង់ឧស្ម័ន និងថាមពលយ៉ាងទូលំទូលាយអាចត្រូវបានបង្កើតឡើង សម្រាប់រដូវរងាខាងមុខ និងទំហំនៃការរំខានអាចកើតឡើងប៉ុនណា។ ការស្ទង់មតិរបស់ក្រុមហ៊ុនប្រមាណ២.៥០០ក្រុមហ៊ុន បានបង្ហាញថា ប្រហែលមួយភាគបីនៃក្រុមហ៊ុនទាំងនោះរំពឹងថា ទិន្នផលនឹងនៅទ្រឹង។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអឺរ៉ុប ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ០,៣ភាគរយនៅឆ្នាំ២០២៤។

ទស្សនវិស័យគឺមានភាពស្រពិចស្រពិលជាពិសេសនៅក្នុងវិស័យសំណង់អាល្លឺម៉ង់ ដែលជាងពាក់កណ្តាលនៃក្រុមហ៊ុន ដែលត្រូវបានអង្កេតដោយ IW រំពឹងថា នឹងមានការធ្លាក់ចុះនៃផលិតកម្ម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here