ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីគ្រោងពង្រីកការវិនិយោគនិងទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ

ដោយ: គង់ លាងហួរ

អន្តរជាតិ: មន្ត្រីម៉ាឡេស៊ីមួយរូបបានមានប្រសាសន៍ កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសម៉ាឡេស៊ីគ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេរភាគី ជាមួយប្រទេសជិតខាងឥណ្ឌូនេស៊ី រួមទាំងការវិនិយោគឆ្លងព្រំដែនក្នុងវិស័យសំខាន់ៗមួយចំនួន។

រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ លោក Tengku Zafrul Tengku Abdul Aziz បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមវិស័យ ដែលយើងចាប់អារម្មណ៍ ដូចជា ឱសថ លំហអាកាស កែច្នៃប្រេងដូង ទំនិញប្រើប្រាស់ ការការពារ និងសន្តិសុខផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា វិស័យទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងអនុស្សរណៈនៃការយោគយល់ (MOU) ចំនួន៩ រវាងក្រុមហ៊ុនម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលមានទំហំទុនវិនិយោគសរុបជាង១,៦ពាន់លានរីងហ្គីត(ប្រមាណ៣៦៣លានដុល្លារអាមេរិក)។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃច័ន្ទនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅបរទេស ចាប់តាំងពីចូលកាន់តំណែង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹងរបៀបវារៈពាណិជ្ជកម្មមានកម្រិតខ្ពស់។

ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ី ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​ទី​២ និង​ជា​ប្រភព​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំ​លំដាប់ទី​៣របស់ម៉ាឡេស៊ី។ ទំហំពាណិជ្ជកម្មសរុប រវាងប្រទេសទាំងពីរមានប្រហែល២៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ពោលគឺកើនឡើង៤៥,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ធៀបនឹងឆ្នាំ២០២០។ គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ សម្រេចបានលើសពី២៧ពាន់លានដុល្លារ រួចទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here