របាយការណ៍៖ សេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ាននឹងមានកំណើនល្អប្រសើរនៅលើពិភពលោកក្នុងឆ្នាំ២០២៣

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ានសំខាន់ៗ នឹងស្ថិតក្នុងចំណោមប្រទេសមួយចំនួន នៅលើពិភពលោក ដែលបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ ដោយធនាគារធំជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ United Overseas Bank (UOB) ដែលមានទីស្នាក់ការនៅសិង្ហបុរី។

របាយការណ៍ដដែលបានបន្តថា កត្តាជាមូលដ្ឋានជាច្រើនគាំទ្រ ដល់គន្លឹះសេដ្ឋកិច្ចអាស៊ាន ដើម្បីការពារប្រឆាំងនឹងបរិយាកាសមិនច្បាស់លាស់ខាងមុខ នៅឆ្នាំ២០២៣នេះ ដោយសារហានិភ័យកើតឡើង ចំពោះវិបត្តិសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអឺរ៉ុប ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ ភាពតានតឹងនៃទំនាក់ទំនងអាមេរិក-ចិន និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

សេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ាន​សំខាន់ៗ​ រួមមាន​ ប្រទេស​អភិវឌ្ឍន៍​ខ្លាំង​បំផុត​ចំនួន​៦ ដូចជា ប្រទេស​ថៃ សិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន។

លោក Enrico Tanuwidjaja អ្នកដឹកនាំរបាយការណ៍ UOB និងជាអនុប្រធានជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវទីផ្សារ និងសេដ្ឋកិច្ចសកល បានបញ្ជាក់ប្រាប់សារពត៌មាន The Nation Thailand ថា មូលដ្ឋានគ្រឹះចំនួន១០ នឹងជួយដល់បណ្តាប្រទេសអាស៊ានសំខាន់ៗទាំង៦ឱ្យទប់ទល់នឹងភាពចលាចលជាសកល និងទប់ទល់នឹងការប្រែប្រួលជាសកល។

លោក Enrico បានមានប្រសាសន៍ថា មូលដ្ឋានគ្រឹះទាំង១០នោះ រួមមាន សន្ទុះខ្លាំងពីការងើបឡើងវិញក្រោយជំងឺរាតត្បាត ទិន្នផលកើនឡើងលើសពីកម្រិតមុនជំងឺរាតត្បាត ពាណិជ្ជកម្មរ៉ឹងមាំ ការស្តារវិស័យទេសចរណ៍ឡើងវិញ អត្រាអតិផរណាទាប ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ លំហូរវិនិយោគ ដែលមានសុខភាពល្អ ទុនបម្រុងបរទេសគ្រប់គ្រាន់សមត្ថភាពក្នុងការបង់ថ្លៃនាំចូល និងកម្រិតទាបនៃបំណុលរយៈពេលខ្លី៕

LEAVE A REPLY

Please enter your comment!
Please enter your name here