សម្តេចតេជោ ហ៊ុន សែន នឹងអនុញ្ញាតឱ្យអ្នកសារព័ត៌មានសួរសំណួរពីបញ្ហាផ្សេងៗក្នុងជំនួបនៅថ្ងៃទី១៤ ខែមករាខាងមុខ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាបានបង្ហើបថា នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននាថ្ងៃទី១៤ ខែមករា ខាងមុខ សម្តេចនឹងអនុញ្ញាតឱ្យអ្នកសារព័ត៌មានសួរសំណួរទៅកាន់សម្តេចពីបញ្ហាផ្សេងៗ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០៩ ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងពេលជំនួបរវាងសម្តេច និង អ្នកសារព័ត៌មានប្រចាំឆ្នាំនាពេលឆាប់ៗខាងមុខនេះ ក្រៅពីសុន្ទរកថា និងសង្កថា សម្តេចក៏នឹងផ្តល់ឱកាសដល់អ្នកសារព័ត៌មានសួរសំនួរផ្សេងៗទៅកាន់សម្តេចផងដែរ។

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង៤ពាន់នាក់ ដែលបានបង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន មានប្រសាសន៍ថា ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តីនិងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនតាមរយៈការបង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here