ទុនបម្រុងអន្តរជាតិរបស់មហាយក្សចិនកើនឡើងរហូតដល់៣,១២៨ទ្រីលានដុល្លារ គិតត្រឹមចុងខែធ្នូ

សុខុម

ប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសៅរ៍ ទី៧ ខែមករា ថា ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិន បានកើនឡើងច្រើនគួរឱ្យកត់សម្គាល់ក្នុងខែធ្នូ កន្លងទៅ ខណៈរូបិយប័ណ្ណដុល្លារ បានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។

ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិន ដែលមានទំហំធំបំផុតក្នុងពិភពលោកបានកើនឡើង១១ពាន់លានដុល្លារ ឈានរហូតដល់៣,១២៨ទ្រីលានដុល្លារ កាលពីខែធ្នូ ចុងឆ្នាំ២០២២ បើធៀបនឹង៣,១៥៤ទ្រីលានដុល្លារ ដែលក្រុមអ្នកវិភាគបានព្យាករតាមរយៈការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ហើយធៀបនឹង៣,១១៧ទ្រីលានដុល្លារ ក្នុងខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រូបិយប័ណ្ណយ័ន របស់ប្រទេសចិន បានហក់ឡើងថ្លៃ២,៨%ធៀបនឹងរូបិយប័ណ្ណដុល្លារ ក្នុងខែធ្នូ ខណៈរូបិយប័ណ្ណដុល្លារ កាលពីខែមុនបានធ្លាក់ថ្លៃ២,៣%ធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។

ទន្ទឹមនេះប្រទេសចិន បានកាន់កាប់មាសចំនួន៦៤,៦៤តោនផងដែរគិតត្រឹមចុងខែធ្នូ ដោយធ្លាក់ចុះធៀបនឹងចុងខែវិច្ឆិកា។

តម្លៃនៃទុនប្រុងជាមាសរបស់ប្រទេសចិន បានកើនឡើងដល់១១៧,២៤ពាន់លានដុល្លារ គិតត្រឹមចុងខែធ្នូ ធៀបនឹង១១១,៦៥ពាន់លានដុល្លារ គិតត្រឹមចុងខែវិច្ឆិកា៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here