ពលរដ្ឋអាមេរិកសម្រុកទិញទំនិញតាមអនឡាញក្នុងទំហំទឹកប្រាក់ជាង២០០ពាន់លានដុល្លារត្រឹមរយៈពេល១ខែ

ដោយៈ សុខុម

ញូវយ៉ក: ការទិញទំនិញតាមអនឡាញ បានហក់កើនឡើងជាលំដាប់អំឡុងរដូវវិស្សមកាលនេះ ខណៈការបញ្ចុះតម្លៃច្រើន មិនធ្លាប់មានបានជួយប៉ះប៉ូវផលប៉ះពាល់ ដែលបង្កឡើងដោយសារអតិផរណាហក់ឡើងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍មួយរបស់  Adobe Analytics ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា បង្ហាញថា អតិថិជនប្រើប្រាស់ បានចំណាយយ៉ាងច្រើនសម្បើម រហូតដល់ទៅ២១១,៧​ពាន់លានដុល្លារនៅចន្លោះថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ពោលគឺរយៈពេល១ខែពេញ។ របាយការណ៍នេះបង្ហាញពីការកើនឡើង៣,៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

តួលេខទាំងនេះ មិនត្រូវបានកែតម្រូវដើម្បីឱ្យស្រប ទៅនឹងអតិផរណានោះទេ។ Adobe Analytics លើកឡើងថា ការកើនឡើងនេះគឺដោយសារតម្រូវការកើនឡើង មិនមែនតម្លៃឡើងខ្ពស់នោះទេ។ នោះដោយសារតែការស្រាវជ្រាវរបស់ Adobe Analytics បានរកឃើញថា តម្លៃទំនិញតាមអនឡាញបានធ្លាក់ចុះចាប់តាំងពីខែកញ្ញា។

ទោះជាយ៉ាងណា បណ្ដាអ្នកលក់រាយបានបង្ខំ ផ្តល់ការបញ្ចុះតម្លៃយ៉ាងច្រើន ដើម្បីទាក់ទាញអ្នកដើរទិញទំនិញ អំឡុងរដូវវិស្សមកាលនេះ ហើយបានកាត់បន្ថយស្តុកសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងរបស់របរផ្សេងៗទៀត។

Adobe Analytics និយាយថា សម្រាប់អាជីវកម្មសំខាន់ៗតាមអនឡាញទាំងអស់ បានធ្វើការលក់បញ្ចុះតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរដូវកាលវិស្សមកាលនេះ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here