សហរដ្ឋអាមេរិកនិងជប៉ុនគ្រោងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាសំខាន់ៗ ក្រៅពីបន្ទះឈីប

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Yasutoshi Nishimura បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក និងជប៉ុនបានព្រមព្រៀងគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាដ៏លេចធ្លោខ្លាំងលើសពីឧបករណ៍ semiconductors ដែលរួមបញ្ចូលផ្នែកដូចជា បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជីវសាស្រ្ត។

ក្រុមហ៊ុន Rapidus Corp. ដែលជាក្រុមហ៊ុនថ្មីគាំទ្រដោយរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក IBM Corp. បានសហការគ្នា ក្នុងការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិកជំនាន់ក្រោយ និងមានគម្រោងធ្វើការរួមគ្នាលើទីផ្សារ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។ នេះបើយោងតាមការលើកឡើងរបស់ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណាត់ការនេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់សម្ព័ន្ធមិត្តជិតស្និទ្ធទាំង២ ដើម្បីដោះស្រាយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិនជុំវិញវិស័យបច្ចេកវិទ្យា និងបញ្ហាផ្សេងៗទៀត។

ក្នុងអំឡុងពេលពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នៅទីក្រុងវ៉ាស៊ីនតោន ប្រទេសទាំង២បានព្រមព្រៀងគ្នា ដើម្បីស្វែងរកការអភិវឌ្ឍន៍បន្ទះ semiconductors ជំនាន់ក្រោយ ឱ្យបានឆាប់ៗ និងពង្រីកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនសំខាន់ៗ។

លោក Yasutoshi Nishimura បានមានប្រសាសន៍ថា “ធ្លាប់មានពេលមួយ ដែលប្រទេសជប៉ុន និងសហរដ្ឋអាមេរិកត្រូវបានជាប់គាំង នៅក្នុងជម្លោះពាណិជ្ជកម្មដ៏ខ្លាំងក្លា រួមទាំងជុំវិញឧបករណ៍ semiconductors ប៉ុន្តែនោះគឺជារឿងអតីតកាល”។

លោកបានបន្តថា“ បច្ចុប្បន្ននេះ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកគឺជាដៃគូសហការលើសន្តិសុខសេដ្ឋកិច្ច”។

យោងតាមរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ របស់សេតវិមាន បានឱ្យដឹងថា សមត្ថភាពផលិត semiconductor របស់ពិភពលោក គឺប្រមូលផ្តុំនៅតំបន់អាស៊ីបូព៌ា ដោយក្នុងនោះ តៃវ៉ាន់មានចំណែក២០ភាគរយ នៃចំនួនសរុបក្នុងពិភពលោក នៅឆ្នាំ២០១៩ បន្ទាប់មកគឺ កូរ៉េខាងត្បូង ជប៉ុន ចិន និងសហរដ្ឋអាមេរិក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here