មជ្ឈមណ្ឌលផលិតកម្មរបស់ចិន គ្រោងបោះទុនប្រមាណ៩៤៥ពាន់លានដុល្លារលើគម្រោងចំនួន១.៧២២

ដោយ: គង់ លាងហួរ

`ប៉េកាំង: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTVបានរាយការណ៍ថា មជ្ឈ មណ្ឌលផលិតកម្មភាគខាងត្បូងនៃទីក្រុងក្វាងចូវ គ្រោងបោះទុនប្រមាណ៩៤៥ពាន់លានដុល្លារ លើគម្រោងចំនួន១.៧២២ នៅឆ្នាំ២០២៣នេះ។

របាយការណ៍ដដែលបានបន្តថា នៅឆ្នាំ២០២៣នេះ ទឹកប្រាក់ចំនួន៥២៦,១ពាន់លានយ័ន នឹងត្រូវបានវិនិយោគនៅក្នុងគម្រោង ដែលគ្របដណ្តប់លើ វិស័យជាច្រើន រួមទាំង ការដឹកជញ្ជូន រថយន្តថាមពលថ្មី និងជីវវេជ្ជសាស្ត្រ។

ការជំរុញផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងក្វាងចូវ បានធ្វើឡើង ស្រ បពេលដែលក្រុមអ្នកបង្កើតគោលនយោបាយ បានអំពាវនាវឱ្យមានការជំរុញកំណើនសេដ្ឋកិច្ច ដែលរងផលប៉ះពាល់មិនត្រឹមតែ ដោយការផ្ទុះឡើងជំងឺកូវីដ និងការរឹតបន្តឹង យ៉ាងតឹងរ៉ឹង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងចក្ខុវិស័យនៃការនាំចេញធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីស្តារកំណើនសេដ្ឋកិច្ចឡើងវិញ អាជ្ញាធរចិនបានលុបចោលច្បាប់ ឬការណែនាំចាស់ៗ ដោយបោះផ្សាយបំណុល ដើម្បីផ្តល់មូលនិធិដល់គម្រោងការងារសាធារណៈធំៗ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន ធ្លាប់បានមានប្រសាសន៍ថា ប្រទេសនេះ នឹងបង្កើនការពង្រីកសារពើពន្ធ ក្នុងលក្ខណៈសមស្របមួយ នៅឆ្នាំ២០២៣ ដោយជំរុញការចំណាយ និងការវិនិយោគ តាមរយៈសញ្ញាប័ណ្ណពិសេសរបស់រដ្ឋបាលក្នុងស្រុក ដើម្បីជំរុញសេដ្ឋកិច្ច។

ទូរទស្សន៍CCTV បានបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាង៤៨០គម្រោង ត្រូវបានរៀបចំដោយទីក្រុងក្វាងចូវ ខណៈដែលទីក្រុងនេះមានគោលបំណងប្រែក្លាយខ្លួន ជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ។

លោក Chen Xu មន្ត្រីនៅគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់របស់ទីក្រុងក្វាងចូវ បានមានប្រសាសន៍ថា ទីក្រុងនេះនឹងខិតខំបញ្ចប់ ប្រហែល៣០ភាគរយ នៃការវិនិយោគប្រចាំឆ្នាំ ដែលបានគ្រោងទុកនៅចុងត្រីមាសទី១ ក្នុងគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ច ។ នេះបើយោងតាមរបាយការណ៍របស់ CCTV។

ទីក្រុងក្វាងចូវមានប្រជាជនរស់នៅជិត១៩លាននាក់ បានទទួលរងនូវការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ដ៏ខ្លាំងបំផុត កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

បន្ទាប់ពីគោលនយោបាយសូន្យកូវីដរបស់ទីក្រុងប៉េកាំង ត្រូវបានលុបចោលភ្លាមៗក្រុមអ្នកវិភាគ រំពឹងថា ការឆ្លងមេរោគ ដែលកំពុងកើនឡើង អាចបន្តវាយប្រហារអាជីវកម្ម និងអ្នកប្រើប្រាស់ក្នុងរដូវរងា៕

LEAVE A REPLY

Please enter your comment!
Please enter your name here