ធនាគារកណ្តាលចិនប្តេជ្ញាចាត់វិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣

ដោយ: លាងហួរ

ប៉េកាំង: ធនាគារកណ្តាលចិនបានឱ្យដឹងថា ប្រទេសចិននឹងអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន ក្នុងលក្ខណៈគោលដៅ និងមានប្រសិទ្ធភាព។

ធនាគារកណ្តាលចិននឹងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ ការផ្គត់ផ្គង់ និងតម្រូវការក្នុងស្រុក ក្នុងគោលបំណង ដើម្បីជំរុញការស្ទុះងើបនៃសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ។

លើសពីការរក្សាសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់ តាមរយៈការរួមបញ្ចូលគ្នានៃឧបករណ៍គោលនយោបាយជាច្រើន។ ធនាគារប្រជាជនចិនក៏បានបញ្ជាក់ថា ខ្លួននឹងធ្វើការ ដើម្បីកាត់បន្ថយ ការចំណាយហិរញ្ញវត្ថុ សម្រាប់អង្គភាពទីផ្សារ និងជួយពង្រីកការប្រើប្រាស់ ផងដែរ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំការងារសម្រាប់ឆ្នាំខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលចិននឹង​អនុវត្ត​តាម​វិធានការ​ហិរញ្ញវត្ថុ​ ដែល​ត្រូវបាន​ដាក់ចេញ​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០២២ ដើម្បី​សម្រួល​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព និង​សុខភាព​ល្អ នៃ​ទីផ្សារ​អចលនទ្រព្យ​។

កិច្ចប្រជុំនោះក៏បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងជាថ្មី លើការលើកកម្ពស់ការបើកចំហផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការជាសកល ដោយសង្កត់ធ្ងន់លើការបើកចំហស្ថាប័ននៃច្បាប់ ពិធីការ ស្តង់ដារ និងអ្វីៗជាច្រើនទៀត។

ធនាគារកណ្តាលចិនបានអះអាងថា ការប្រើប្រាស់ជាសកលនៃប្រាក់យ័ន របស់ចិននឹងមានភាពជឿនលឿនតាមលំដាប់លំដោយ។ ប្រទេសចិននឹងពង្រឹងការត្រួតពិនិត្យពីមួយថ្ងៃទៅមួយថ្ងៃ លើអាជីវកម្មហិរញ្ញវត្ថុរបស់សហគ្រាស ហើយនឹងបន្តធ្វើការសាកល្បងរូបិយប័ណ្ណឌីជីថលរបស់ខ្លួន។

នៅឆ្នាំ២០២៣នេះ ធនាគារកណ្តាលចិននឹងផ្តល់អាទិភាព ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ទាំងមូល កាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុសំខាន់ៗ និងធ្វើឱ្យកំណែទម្រង់ផ្នែកហិរញ្ញវត្ថុ មានភាពកាន់តែស៊ីជម្រៅ និងបើកចំហ៕

LEAVE A REPLY

Please enter your comment!
Please enter your name here